វេទិកាអនាគត៖ “អាចនឹងផ្ទុះការតវ៉ា និងអំពើហិង្សា នៅពេលបោះឆ្នោតជាតិ ឆ្នាំ២០១៨"

Founder of Future Forum Ou Virak

Founder of Future Forum Ou Virak Source: Facebook

វេទិកាអនាគត ជាអង្គការថ្មីរបស់លោកអ៊ូវីរៈ បានផ្សព្វផ្សាយនូវរបាយការណ៍វិភាគរបស់ខ្លួន ជាភាសាអង់គ្លេស ចំនួន១១ទំព័រកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧។


ក្នុងរបាយការណ៍​វិភាគ​នោះ បាន​លើក​ឡើងថា រលក​នៃ​ការ​ផ្ទុះការតវ៉ា ​​អាចនឹង​កើត​មាន​ហឹង្សា ក្នុងពេល​បោះឆ្នោត​២០១៨ ព្រោះ​នយោបាយ​នៅ​កម្ពុជា​ផុយ​ស្រួយ​ណាស់​។ របាយការណ៍នេះ​ក៏បាន​លើក​ឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ក៏​អាច​នឹង​ចាញ់​ការ​បោះឆ្នោត​ជាតិ នា​ឆ្នាំ​២០១៨ ហើយ​នឹង​មាន​ការ​​ផ្ទេរ​អំណាច​ពី​រដ្ឋាភិបាល អាណ​ត្តិទី៥ របស់គណ​បក្សប្រជាជន​កម្ពុជា​ ទៅ​រដ្ឋាភិបាល​អាណត្តិ​ទី៦​។

ចំពោះការលើក​ឡើង​ខាងលើនេះ ត្រូវបាន​លោក​ សុខ ឥសាន្ត អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លើក​ឡើង​ថា ការ​តវ៉ា​អំឡុង​ពេល​បោះឆ្នោត​នា​ឆ្នាំ២០១៨ ខាងមុខ នឹង​មិន​មាន​បាតុកម្ម​តវ៉ា​នឹង​លទ្ធផល​បោះឆ្នោត​ដូចកាល​ពី​ឆ្នាំ​២០១៣​ទេ។ បាតុកម្មកាល​ពីឆ្នាំ២០១៣​បាន​ឡើង​ដល់​ចំណុច​កំពូល ដោយសារ​តែ​មាន​អ្នក​នយោបាយ​ញុះញង់​ រហូត​ដល់​ចេញ​ពី​បាតុកម្ម​តូច រហូត​ដល់​បាតុកម្ម​ធំ ហើយ​ឈាន​ដល់​កុបកម្ម ចង់​ផ្តួល​រំលំ​ޏ ខរដ្ឋាភិបាល​ទៀត។

 

 


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service