ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ ប្រាក់ខែកម្មករកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងនៅក្នុងប្រទេសកម្ពុជា ទាបបំផុតនឹងទទួលបាន១៧០ដុល្លារអាម៉េរិកក្នុងមួយខែ។
សេចក្តីប្រកាសនេះធ្វើឡើងបន្ទាប់ពីមានសេចក្តីប្រជុំសម្រេចដោយ គណៈកម្មការប្រឹក្សាការងារ ដែលជាយន្តការត្រីភាគី រួមមាន ភាគីរាជរដ្ឋាភិបាលកម្ពុជា ភាគីនិយោជកជាថៅកែរោងចក្រ និងភាគីសហជីពកម្មករ។
Share





