អ្នកវិទ្យាសាស្រ្តនិយាយថា ពួកគេមានរូបភាពដែលស្ទើរតែល្អឥតខ្ចោះនៃដំណើរនៃការផ្លាស់ប្តូរហ្សែនដែលបណ្តាលឲ្យកើតមហារីកសុដន់។
សម្រាប់ពេល៦ឆ្នាំកន្លងមកនេះ ក្រុមអ្នកវិទ្យាសាស្រ្តអន្តរជាតិមួយក្រុមបានកំពុងតែពិនិត្យមើលយ៉ាងស៊ីជំរៅលើ DNA របស់អ្នកជំងឺមហារីកសុដន់ចំនួន៥៦០នាក់នៅទូទាំងសកលលោក។
របកគំហើញរបស់ពួកគេអាចជួយបើកផ្លូវថ្មីក្នុងការព្យាបាលនិងការពារជំងឺនេះ។
Share




