អង្គការសុខភាពពិភពលោក និយាយថា ចំនួនមនុស្សពេញវ័យដែលមានជំងឺទឹកនោមផ្អែមជាសកលបានកើនឡើង៤ដងក្នុងពេលមិនដល់៤ទសវត្សរ៍ផងនោះ គឺមានចំនួន៤២២លាននាក់ហើយ។
នៅក្នុងការសិក្សាដ៏ធំបំផុតមួយក្នុងចំណោមការសិក្សាដទៃទៀតលើបញ្ហាជំងឺទឹកនោមផ្អែម អ្នកស្រាវជ្រាវអង្គការសុខភាពពិភពលោកនិយាយថា ចំនួនប្រជាជនដែលមានវ័យចំណាស់ និងការកើនឡើងនៃកម្រិតជំងឺធាត់ជ្រុលទូទាំងពិភពលោកគឺជាកត្តារួមចំណែកនៅក្នុងការកើនឡើងនេះ។
Share




