គេរំពឹងថារដ្ឋាភិបាលលោក Turnbull នឹងប្រកាសថា ពលរដ្ឋអូស្រ្តាលីនឹងត្រូវទៅបោះឆ្នោតនៅក្នុងខែកុម្ភះឆ្នាំក្រោយ(2017)ដើម្បីបោះឆ្នោតគាំទ្រ ឬក៏ប្រឆាំងចំពោះការរៀបការភេទដូចគ្នា។
លោកនាយករដ្ឋមន្រ្តី Malcolm Turnbull បានជួបប្រជុំជាមួយនឹងគណៈរដ្ឋមន្រ្តី ហើយការជជែកវែកញែកជំហានបន្ទាប់ចំពោះការរៀបការភេទដូចគ្នានេះត្រូវបានទទួលយក។
រដ្ឋាភិបាលគ្រោងនឹងធ្វើប្រជាមតិឬការបោះឆ្នោតជាសាធារណៈមួយនៅថ្ងៃសៅរ៍ទី១១ខែកុម្ភៈឆ្នាំ២០១៧។
ប៉ុន្តែទាំងអស់នេះវាផ្អែកទៅលើថាតើច្បាប់នេះអាចឆ្លងកាត់សភាបានឬអត់។
Share





