រដ្ឋាភិបាលសហព័ន្ធបានដាក់ចេញនូវច្បាប់ថ្មីៗដើម្បីរឹតបន្តឹងគោលនយោបាយ «មិនចាក់វ៉ាក់សាំង មិនបានប្រាក់ជំនួយ» ឬហៅថា no jab, no pay ដោយផ្តោតគោលដៅលើឳពុកម្តាយដែលមិនព្រមនាំកូនទៅចាក់ថ្នាំបង្ការ។
ក្រោមច្បាប់ថ្មីនេះ ប្រាក់ជំនួយផ្នែកសង្គមកិច្ចរបស់ឳពុកម្តាយរៀងរាល់ពីរសប្តាហ៍នឹងត្រូវកាត់បន្ថយ$២៨ ប្រសិនបើកូនមិនបានចាក់វ៉ាក់សាំងទេនោះ។
ប្រសិនបើច្បាប់ថ្មីនេះអនុម័តមែន វានឹងមានសុពលភាពចាប់ពីថ្ងៃទី១កក្កដាឆ្នាំក្រោយទៅ៕
Share




