ធនាគារសហគ្រាសធុនតូច និងមធ្យម ហៅកាត់ជាភាសាអង់គ្លេសថា SME មានកញ្ចប់ថវិកាប្រមាណ ១៥០លានដុល្លារ ដើម្បីជួយគាំទ្រវិស័យសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា ដែលកំពុងជួបបញ្ហា និងមានតម្រូវការថវិកា នៅក្នុងវិបតិ្តកូវីដ១៩ នៅពេលនេះ។ ក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃទី៧ ខែឧសភា លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានលើកឡើងថា ធនាគារ SME ដែលបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើង ក្នុងគោលដៅជួយសហគ្រាសធុនតូច និងមធ្យម ដើម្បីលើកកម្ពស់អាជីវកម្ម និងជំរុញផលិតកម្មក្នុងស្រុក។
Share






