រដ្ឋាភិបាលសហព័ន្ធអូស្រ្តាលីកំពុងតែពិចារណាលើច្បាប់ថ្មីៗក្នុងការលុបចោលទិដ្ឋាការអ្នកដែលប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរ និងថែមទាំងផ្តូចផ្តើមច្បាប់និរទេសពួកគេចេញទៅប្រទេសកំណើតវិញ។
វាបានកើតឡើងចំពេលដែលមានសេចក្តីរាយការណ៍មកថា គណៈរដ្ឋមន្រ្តីគ្មានអំណាចចាត់ការលើមនុស្សរាប់ម៉ឺននាក់ដែលទិដ្ឋាការរបស់ពួកគេផុតកាលកំណត់នៅក្នុងប្រទេសអូស្រ្តាលី និងបន្ទាប់ពីមានការអំពាវនាវឲ្យចាត់វិធានការតឹងរឹងជាងមុនដើម្បីស្វែងរកពួកគេ។
កាលពីខែកក្កដាឆ្នាំមុន មនុស្សជិត ៦៥០០០ នាក់បានកាន់ទិដ្ឋាការអស់សុពលភាព ដែលភាគច្រើនគឺជាទិដ្ឋាការទេសចរណ៍ឬទិដ្ឋាការកូនសិស្ស៕
Share






