នៅក្នុងការផ្លាស់ប្តូរចុងក្រោយគេផ្នែកអន្តោប្រវេសន៍នៃរដ្ឋាភិបាលលោក Turnbull អ្នកដែលជាឳពុកម្តាយនឹងអាចត្រូវបានគេអនុញ្ញាតិឲ្យមកលេងប្រទេសអូស្រ្តាលីរហូតដល់ទៅ១០ឆ្នាំ។
ប៉ុន្តែខណៈដែលរដ្ឋាភិបាលព្យាយាមរឹតបន្តឹងកញ្ចប់ថវិការបស់ខ្លួននោះ កូនៗនឹងត្រូវទិញធានារ៉ាប់រងសុខភាពឯកជន និងចេញថ្លៃចំណាយថែទាំសុខភាពឳពុកម្តាយរបស់ពួកគេដោយខ្លួនឯង ហើយពាក្យសុំទិដ្ឋាការរយៈពេល៣ឆ្នាំមានតម្លៃ ៥ពាន់ដុល្លារ ឬក៏៥ឆ្នាំ ថ្លៃ១ម៉ឺនដុល្លារ ដោយក្នុងនោះលោកអ្នកមានឱកាសម្តងក្នុងការសុំទិដ្ឋាការ៥ឆ្នាំបន្ថែមទៀតក្នុងតម្លៃដូចគ្នា។
តើមានចំណុចពិសេសអ្វីខ្លះទៀតនោះ សូមស្តាប់របាយការណ៍ដូចតទៅ។

