Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

រាជរដ្ឋាភិបាលចាត់វិធានការរារាំងលោកសមរង្ស៊ី មិនឲ្យចូលប្រទេសកម្ពុជា

Cambodian opposition leader Sam Rainsy

Cambodian opposition leader Sam Rainsy Source: AFP

លិខិតផ្លូវការរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលទើបតែផ្សព្វផ្សាយកាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ បង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាបានបើកកិច្ចប្រជុំគណៈកម្មាធិការសន្តិសុខអាកាសយានដ្ឋានអន្តរជាតិ ដោយមានទាំងចំណាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ បានសម្រេចដាក់ចេញនូវវិធានការមួយចំនួនដើម្បីទប់ស្កាត់ រារាំង និងហាមឃាត់ មិនឲ្យលោកសមរង្ស៊ីចូលក្នុងប្រទេសកម្ពុជាឡើយ។


Published

Updated

By Meng Phalla

Source: SBS



Share this with family and friends


លិខិតផ្លូវការរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលទើបតែផ្សព្វផ្សាយកាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ បង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាបានបើកកិច្ចប្រជុំគណៈកម្មាធិការសន្តិសុខអាកាសយានដ្ឋានអន្តរជាតិ ដោយមានទាំងចំណាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ បានសម្រេចដាក់ចេញនូវវិធានការមួយចំនួនដើម្បីទប់ស្កាត់ រារាំង និងហាមឃាត់ មិនឲ្យលោកសមរង្ស៊ីចូលក្នុងប្រទេសកម្ពុជាឡើយ។


លិខិត​ចុះ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦ ចុះហត្ថលេខា​ដោយ​លោក តិក​រ៉េត សំរេច រដ្ឋ​លេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ជូន​លោកនាយ​ឧត្តម​សេនីយ៍ សុខ ផល អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ បង្ហាញថា "​ដើម្បី​ចាត់វិធានការ​បង្ការ​ទុក​មុន ក្នុងការ​ទប់ស្កាត់​បុគ្គល​សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កុំ​ឲ្យ​វិល​មក​កម្ពុជា​វិញ ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិន​បានដឹង​ជាមុន ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ចាត់​តាំង​កិច្ចប្រជុំ​គណៈកម្មាធិការ​សន្តិសុខ កាល​ពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៦... អង្គ​ប្រជុំ​បាន​លើក​វិធានការ​មួយចំនួន​"​។​

លិខិត​ដដែល​បាន​លើក​ឡើង​នូវ​វិធានការ ៤ ចំណុច រួមមាន​៖

១-​គ្រប់​ក្រុមហ៊ុន​​អាកាសចរ​ទាំងអស់​ដែល​ធ្វើ​ប្រតិបត្តិ​ការហោះហើរ​មក​កម្ពុ​ជា​មិនត្រូវ​អនុញ្ញាត​ឲ្យ​បុគ្គល​នេះ​ឡើង​យន្តហោះ​មក​កម្ពុជា​ទេ ហើយ​ត្រូវ​ផ្តល់​របាយការណ៍​ទៀងទាត់​ក្នុងករណី​បុគ្គល​នេះ​ទិញ​សំបុត្រ​យន្តហោះ​ធ្វើ​ដំណើរ​មក​កម្ពុជា​។​

២-​ក្នុងករណី ដែល​បុគ្គល សម រង្ស៊ី ធ្វើដំណើរ​មកកាន់​កម្ពុ​ជា តាមរយៈ​យន្តហោះ​ណាមួយ យន្តហោះ​នោះ នឹងត្រូវ​បង្វែរ​ឲ្យ​វិល​ត្រលប់​ទៅកាន់​អាកាសយានដ្ឋាន​ដើម​វិញ ដោយ​មិន​អនុញ្ញាត​ឲ្យ​ធ្វើការ​ចុះចត​នៅ​កម្ពុជា​ឡើយ​។​

៣-​ក្នុងករណី​យន្តហោះ​ដឹក​បុគ្គល​សមរង្ស៊ី ចុះចត​ដល់​អាកាស​យានដ្ឋាន​ណាមួយ​នៅ​កម្ពុជា​នឹង​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ចាក​ចេញពី​យន្តហោះ​ឡើយ និង​ត្រូវ​បញ្ជា​ឲ្យ​ត្រឡប់​ទៅ​អាកាសយានដ្ឋាន​ដើម​វិញ​។​

៤-​ក្នុងករណី ដែល​បុគ្គល​នេះ​បាន​ចាកចេញ​ផុតពី​យន្តហោះ នគរបាល​អន្តោប្រវេសន៍​ត្រូវ​ចាត់​វិធានការ​តាមផ្លូវ​ច្បាប់ ដើម្បី​កុំ​ឲ្យ​បុគ្គល​នេះ​ចូលក្នុង​កម្ពុជា​បាន និង​ចាត់វិធានការ​ផ្សេងទៀត តាម​ការ​ចាំបាច់​។

ទាក់ទងវិធានការនេះ ត្រូវ​បាន​លោក​នាយ​ឧត្តម​សេនីយ៍​ សុខ ផល អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​របស់​ប៉ូលិស​ក្រសួង​មហាផ្ទៃ បាន​លើក​ឡើង​ថា លោក​ទើប​តែ​បាន​ទទួល​លិខិត​នោះ តែ​មិន​ទាន់​ចាត់​វិធានការ​បែបណា​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​ឆ្លង​ការ​សម្រេច​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក​ឧបនាយក​រដ្ឋមន្ត្រី សខេង ជា​មុន​សិន។

(សំឡេងលោក សុខ ផល )

​ជាការ​កត់សម្គាល់ វិធាន​ការ​រារាំង​រប​ស់​រដ្ឋាភិបាល​មិន​ឲ្យ​លោក​សមរង្ស៊ី ជាន់ដី​ខ្មែរ​ដូច្នេះ ត្រូវបាន​​ផ្សព្វផ្សាយ​ក្រោយ​ពី​លោក​សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ បានចេញ​សេចក្តី​ប្រកាស​ជា​ផ្លូវការ​តាម​ហ្វេ​ស​ប៊ុក​របស់​លោក​ថា លោក​នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ដើម្បី​ចូល​ក្នុង​ពន្ធនាគារ​ជា​ថ្នូរ​នឹង​ការ​ដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now