រដ្ឋាភិបាលសហព័ន្ធកំពុងតែផ្តល់តម្រុយមកថា ជនអន្តោប្រវេសន៍ជំនាញអាចនឹងត្រូវបង្ខំឲ្យទៅរស់នៅក្នុងតំបន់ជនបទអូស្រ្តាលីរហូតដល់ទៅ៥ឆ្នាំមុននឹងអនុញ្ញាតិឲ្យផ្លាស់ទី។
សេចក្តីប្រកាសរបស់បក្សចម្រុះនេះ បានបកបង្ហាញនូវសេចក្តីលំអិតតិចតួច ប៉ុន្តែណែនាំថារដ្ឋាភិបាលកំពុងតែប្រាកដប្រជាក្នុងការដោះស្រាយបញ្ហាកកស្ទះនៅក្នុងទីក្រុងនានាក្នុងប្រទេសអូស្រ្តាលីជាពិសេសតាមតំបន់ឆ្នេរខាងកើត។
Share





