Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

អាម៉េរិក​កាត់ពន្ធ ធ្វើ​ឲ្យ​រដ្ឋាភិបាល​អូស្រ្តាលី​ជ្រួល​ច្របល់​តាម

Scott Morrison, left, and Mathias Cormann

Australian Federal Treasurer Scott Morrison (left) and Australian Finance Minister Mathias Cormann. (AAP Image/Lukas Coch) Source: AAP

មានការអំពាវនាវឱ្យអូស្ត្រាលីធ្វើត្រាប់តាមកំណែទម្រង់ដ៏ធំបំផុតនៃប្រព័ន្ធពន្ធរបស់សហរដ្ឋអាមេរិកក្នុងពេលជាច្រើនទសវត្សរ៍មកនេះ បន្ទាប់ពីសភាអាមេរិកបានអនុម័តនៅថ្ងៃព្រហស្បតិ៍នេះ។


Published

Updated

By Andrea Nierhoff, Sopharany Hay

Source: SBS




Share this with family and friends


មានការអំពាវនាវឱ្យអូស្ត្រាលីធ្វើត្រាប់តាមកំណែទម្រង់ដ៏ធំបំផុតនៃប្រព័ន្ធពន្ធរបស់សហរដ្ឋអាមេរិកក្នុងពេលជាច្រើនទសវត្សរ៍មកនេះ បន្ទាប់ពីសភាអាមេរិកបានអនុម័តនៅថ្ងៃព្រហស្បតិ៍នេះ។


កញ្ចប់​ថវិកា​ជិត​២សែន​កោដ​ដុល្លារ​អូស្រ្តាលី នឹង​ត្រូវ​កាត់​បន្ថយ​ពន្ធ​សម្រាប់​អាជីវកម្ម​និង​ពលរដ្ឋ​អាម៉េរិក​ដែល​ជា​អ្នក​មាន​ទ្រព្យ​ធន រួម​ជាមួយ​នឹង​ការ​កាត់​បន្ថយ​តិចតួច​សម្រាប់​អ្នក​ដែល​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម។

មន្រ្តី​ផ្នែក​ហិរញ្ញវត្ថុ​និង​រតនាគារ​ក្នុង​ប្រទេស​អូស្រ្តាលី​បាន​តាមដាន​​មើល​ដំណើរ​ការ​នៃ​ការ​អនុម័ត​លើ​សេចក្តី​ព្រាងច្បាប់​របស់​លោក​ប្រធានាធិបតី​អាម៉េរិក​ដូណាល់​ ត្រាំ ហើយ​ពួកគេ​ចង់​បាន​នូវ​អ្វី​ដូច​ដែល​ពួកគេ​បាន​ឃើញ​នេះ។

គម្រោងការ​របស់​លោក​ត្រាំ ដែល​នឹង​ទម្លាក់​អត្រា​ពន្ធ​សាជីវកម្ម​ពី​៣៥%​មក​២១% ត្រូវ​បាន​លោក​ហិរញ្ញិក​Scott Morrison លើកទឹកចិត្ត​ឲ្យ​រដ្ឋាភិបាល​សហព័ន្ធ​ធ្វើ​តាម​បែប​ស្រដៀង​គ្នា​នេះ​។

លោកថា៖ ប្រសិន​បើ​រដ្ឋាភិបាល​មិន​ធ្វើ​សកម្មភាព​ទេនោះ វា​គឺ​ជា​ការ​ប្រថុយ​ទៅ​នឹង​គ្រោះថ្នាក់​ដែល​ជះឥទ្ធិពល​ដល់​កំណើន​សេដ្ឋកិច្ច​អូស្រ្តាលី​និង​ចំណូល​ពន្ធ។


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now