Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ការប្រឡងបាក់ឌុបរយៈពេលពីរថ្ងៃបានបញ្ចប់ទៅប្រសើរជាងឆ្នាំមុនៗ

Students sitting for Bac II Exam

Students sitting for Bac II Exam 2016 Source: Cambodia Ministry of Education

អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានវាយតម្លៃជារួមថា ដំណើរការរៀបចំការប្រឡងបាក់ឌុបនៅទូទាំងប្រទេសឆ្នាំនេះ បានប្រព្រឹត្តិទៅល្អប្រសើរជាងឆ្នាំមុន។


Published

Updated

By Meng Phalla

Source: SBS




Share this with family and friends


អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានវាយតម្លៃជារួមថា ដំណើរការរៀបចំការប្រឡងបាក់ឌុបនៅទូទាំងប្រទេសឆ្នាំនេះ បានប្រព្រឹត្តិទៅល្អប្រសើរជាងឆ្នាំមុន។


ក្រសួង​អប់រំ​បាន​ឲ្យ​ដឹង​ថា លទ្ធផល​ប្រឡង​នឹង​ត្រូវ​ប្រកាស​នៅតាម​មណ្ឌល​ប្រឡង​ក្នុង​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល នា​រសៀល​ថ្ងៃទី​១៣​ខែ​កញ្ញា​ឆ្នាំ​២០១៦ និង​នៅ​តាម​មណ្ឌល​ប្រឡង​ក្នុង​ខេត្ត​ផ្សេង​ទៀត​ នា​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៦។

សូម​រម្លឹក​ថា ឆ្នាំ​នេះ​ជា​ឆ្នាំ​ទី៣​ហើយ​ដែល​ក្រសួង​អប់​រំ​បាន​បន្ត​រឹត​បន្តឹង​វិន័យ​ពិសេស​គឺ​មិន​អនុញ្ញាត​ឲ្យ​បេក្ខជន​ប្រឡង​បាក់ឌុប នាំ​ចូល​ប្រ៊ីយ៉ុង សំណៅ​ឯកសារ គ្រឿង​អេឡិច​ត្រូនិច ចូល​បន្ទប់​ប្រឡង​ឡើយ។ ក្នុង​នោះ​បេក្ខជន​ក៏​មិន​អនុញ្ញាត​ឲ្យ​លួច​ចម្លង​ក្នុង​បន្ទប់​ប្រឡង​ទេ។ អ្នក​សង្កេត​ការណ៍​រាប់​ពាន់​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​សង្កេត​ការណ៍ ដំណើរ​ការ​ប្រឡង​បាក់​ឌុប​ចាប់​តាំងពី​ឆ្នាំ​២០១៤ ក្រោយ​ពី​លោក ហង់​ជួន ណា​រ៉ុន ឡើង​ធ្វើ​ជា​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ៕​


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now