កម្ពុជា រៀបចំប្រឡងបាក់ឌុប នៅសប្តាហ៍ក្រោយ

BacII Exam in Cambodia.jpg

ការប្រឡងបាក់ឌុប នៅកម្ពុជា

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬការប្រឡងបាក់ឌុប នៅឆ្នាំ២០២៣នេះ នឹងធ្វើឡើង ២ថ្ងៃ នៅថ្ងៃទី៦-៧វិច្ឆិកា ឆ្នាំ២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ចំនួន ១៣៧៤១២នាក់ ( ស្រី ៧៣ ២៧៨នាក់ )។


ក្រសួងអប់រំ បានប្រកាសថា បេក្ខជន ត្រូវបានរៀបចំចំនួន ២៥នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានីខេត្ត លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ ដែលមានបេក្ខជន មកពីវិទ្យាល័យអប់រំពិសេស។ មណ្ឌលសំណេរ មានចំនួនសរុប ២២៧មណ្ឌល ត្រូវជា ៥៥៤៣បន្ទប់។ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧២មណ្ឌល ត្រូវជា ១៦៨២បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៥មណ្ឌល ត្រូវជា ៣៨៦១បន្ទប់។

ក្រសួងអប់រំ ក៏បានកំណត់យកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ពេលរសៀល សម្រាប់ការប្រកាសលទ្ធផលប្រឡង នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងៗ នៅទូទាំងប្រទេស។

ពាក់ព័ន្ធនឹងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ នេះ ត្រូវបានលោកបណ្ឌិត ហួ ឈុនគ្រី អគ្គាធិការរង និងជាប្រធាននាយកដ្ឋានកិច្ចការប្រឡង របស់ក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃ៦ វិច្ឆិកា ២០២៣ នឹងត្រូវប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ទាំង៤ នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ «អ្នកចេះ ជាប់»។

( សំឡេង )

សូមរម្លឹកថា កម្ពុជា បានកែទម្រង់ ដោយពង្រឹងវិន័យក្នុងការប្រឡងបាក់ឌុប ចាប់តាំងពីឆ្នាំ២០១៤ ពោលគឺចាប់តាំងពីលោក ហង់ជួន ណារ៉ុន ឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ នោះគឺ ការប្រឡងបាក់ឌុប នៅកម្ពុជា ត្រូវបានរឹតបន្តឹង ដោយមិនអនុញ្ញាតឱ្យបេក្ខជនប្រឡង លួចមើលប៊្រីយ៉ុង លួចចម្លង ឬក៏សូកលុយគ្រូអនុរក្ស គ្រូមេប្រយោគ ដើម្បីយកសំណៅឯកសារមើលនោះឡើយ។

កំណែទម្រង់នៃការប្រឡងបាក់ឌុបនេះ ត្រូវបានសាធារណជន អបអរសាទរ និងគាំទ្រយ៉ាងខ្លាំង។ ពោលគឺសិស្សប្រឡងបាក់ឌុប ដែលបានប្រឡងជាប់ គឺជាប់ដោយសមត្ថភាពខ្លួនឯង៕



Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service