បន្ទាប់ពីបានបញ្ចេញអាកប្បកិរិយាមិនសមរម្យនៅក្នុងកិច្ចប្រជុំសភាថ្នាក់ទាបនៅក្នុងរដ្ឋវិចថូរៀកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ សមាជិកសភាតំបន់ក្លារីដា ដែលមានដើមកំណើតខ្មែរ លោក ហុង លីមក៏បានចេញសេចក្តីថ្លែងការព័ត៌មានសុំទោសជាផ្លូវការមួយ។
លោកក៏បានបញ្ជាក់ថា ការបញ្ចេញអាកប្បកិរិយាមិនសមរម្យដោយលើកម្រាមដៃកណ្តាលនេះ បានកើតឡើងបន្ទាប់ពីអ្វីដែលលោកហៅថា ជាការមើលងាយ ប្រកាន់ពូជសាសន៍ពីសំណាក់សមាជិកសភាបក្សប្រឆាំងមកលើរូបលោក ដោយសារតែលោកមានដើមកំណើតជាជនជាតិអាស៊ី និយាយតុងភាសាអង់គ្លេសមិនសូវច្បាស់ជាដើម។
លោក ហុងលីមក៏បានបញ្ជាក់ជាមួយនឹងSBS ខ្មែរយ៉ាងដូច្នេះថា៖
(សំឡេង លោក ហុង លីម)៕
Share




