ស្ថិតនៅក្នុងដំណើរទស្សនកិច្ចផ្លូវការទៅប្រទេសចិន លោក ហុង លីម បានប្រាប់វិទ្យុ SBS ខ្មែរថា លោកមិនភ្ញាក់ផ្អើលចំពោះចំណាត់ការដែលរដ្ឋាភិបាលខ្មែរហាមឃាត់រូបលោកមិនឲ្យចូលទៅក្នុងប្រទេសកម្ពុជានោះទេ ព្រោះវាជារឿងដែលតែងតែកើតឡើងចំពោះអ្នកដែលប្រឆាំងនឹងរដ្ឋាភិបាល។
លើសពីនេះទៅទៀត លោក ហុង លីម ថាលោកមិនខ្លាចនោះទេ តែកំពុងតែពិចារណាពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោកនៅក្នុងប្រទេសអូស្រ្តាលី។ ហើយលោកបានចាត់ទុកទង្វើរបស់រដ្ឋាភិបាលខ្មែរនេះថាជាការរំលោភសិទ្ធិក្នុងការបញ្ចេញមតិរបស់លោក។
ចំណែក ឯលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានឆ្លើយតបថា សម្តីរបស់លោកហុង លីម ដែលថា "រដ្ឋាភិបាលកម្ពុជាជារបបតិរច្ឆាន"នេះ មិនមែនជាការរិះគន់នោះទេ តែជាការជេរប្រមាថដល់របបកម្ពុជា ដែលខុសទៅនឹងច្បាប់រដ្ឋ ទើបបណ្តាលឲ្យមានចំណាត់ការនេះឡើង។
សូមចុចសំឡេងដើម្បីស្តាប់នូវកិច្ចសម្ភាសន៍ទាំងស្រុង។





