បន្ទាប់ពីកម្មវិធីជប់លៀងជួបជុំមិត្តភក្តិបងប្អូនមាន សាច់អាំង ចៀមអាំង ស្រាក្រហម ជាហូរហែក្នុងឱកាសវិស្សមកាលពេលគ្រីស្តស្មាស និងចូលឆ្នាំសកលកន្លងមកនេះ មនុស្សជាច្រើនមានអារម្មណ៍រអៀសខ្លួន បន្ទាប់ពីសម្លៀកបំពាក់ចាប់ផ្តើមតឹងណែនជាងមុន។តើការសម្រកទម្ងន់គឺជាក្តីប្រាថ្នាឆ្នាំថ្មីមួយរបស់លោកអ្នកសម្រាប់ឆ្នាំ២០១៧នេះដែរឬទេ?
វាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេ ដែលមានមនុស្សជាច្រើនប្រាថ្នាចង់សម្រកទម្ងន់ក្នុងឆ្នាំថ្មីនោះ។
ជាញឹកញាប់ ឆ្នាំថ្មីគឺជាពេលស្រស់ស្រាយថ្មីដែលពលរដ្ឋអូស្រ្តាលីតាំងចិត្តសម្រកទម្ងន់និងចង់ឲ្យរូបរាងកាយតូចស្រលនជាងមុននោះ។
Share





