Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

លោក ហ៊ុន ម៉ាណែត ដឹក​នាំ​ពិព័រណ៍ និង​កីឡា​កងទ័ព នៅ​រាជធានី​ភ្នំពេញ

The eldest son of Cambodian Prime Minister Hun Sen ,General Hun Manet

The eldest son of Cambodian Prime Minister Hun Sen ,General Hun Manet. Source: Meng Phalla

ព្រឹត្តិការណ៍កីឡាកងទ័ព និងពិព័រណ៍កងទ័ព បានបើកធ្វើរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នៅបរិវេណកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។ កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក ជាអ្នកដឹកនាំការរៀបចំតាំងបង្ហាញគ្រឿងសម្ភារៈកងទ័ព រួមទាំងការប្រកួតកីឡារបស់កងទ័ព នាពេលនេះ។


Published

By Meng Phalla

Source: SBS



Share this with family and friends


ព្រឹត្តិការណ៍កីឡាកងទ័ព និងពិព័រណ៍កងទ័ព បានបើកធ្វើរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នៅបរិវេណកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។ កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក ជាអ្នកដឹកនាំការរៀបចំតាំងបង្ហាញគ្រឿងសម្ភារៈកងទ័ព រួមទាំងការប្រកួតកីឡារបស់កងទ័ព នាពេលនេះ។


លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ឆ្នាំនេះ យើងមាន៣៣ អង្គភាពចូលរួម ដែលមានចំនួនកើនឡើងច្រើនជាងមុន ដែលមានចំនួនតែ ៨អង្គភាពប៉ុណ្ណោះ។ ដោយឡែក អ្នកចូលរួមឆ្នាំនេះ មាន៥០០ នាក់។»

ដោយសារមានការកើនឡើងនៃ​ចំនួននៃអ្នកចូលរួម ដែលឆ្នាំទៅ មានតែ ៣៤ក្រុម ប៉ុន្តែនៅឆ្នាំនេះ អ្នកចូលរួម​ប្រកួតកីឡា ឡើងដល់ ៤៦ ក្រុម។ ក្នុងនោះក៏មានក្រុមកីឡាមហាជន ក្រៅអង្គភាពទ័ពកើនពី ១៨ក្រុម ឡើងទៅ ២៨ក្រុម ផងដែរ។

ការតាំងពិព័រណ៍យោធាឆ្នាំ២០១៨ មានដាក់តែងបន្ថែម ដូចជា BM T55 ឧទ្ធម្ភាគចក្រZ9 រៀបចំលេណដ្ឋាន ទីបញ្ជាការ មានការរៀបចំជាព្រៃទេពនិម្មិត អុប័រប្រដេញ រថក្រោះ និងសំភារៈទំនើបមួយចំនួនទៀត។

«ការរៀបចំជាយុទ្ធោឧបករណ៍ មានទីតាំងលេណដ្ឋាន និងទីតាំងបញ្ជា ដែលធ្វើហាក់ដូចជានៅសមរភូមិមុខ ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ថា តើនៅក្នុងដំណាក់កាលនៃសង្គ្រាម ការរៀបចំរបស់កងកម្លាំងមានលក្ខណៈអ្វីខ្លះ ទោះបីជាមិនបានគ្រប់ជ្រុងជ្រោយ ក៏យើងចង់ឲ្យមហាជនដឹងបានជ្រាបផងដែរ។»

ជាការកត់សម្គាល់ ពិព័រណ៍ និងកីឡាកងទ័ព នាពេលនេះ បានធ្វើឡើង នៅមុនការបោះឆ្នោត​ព្រឹទ្ធសភា ដែលនឹងធ្វើឡើង នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយក៏មុនការបោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now