អស់ពេល២០ឆ្នាំហើយ ដែលលោកនាយករដ្ឋមន្រ្តីហ៊ុនសែនមិនបានចូលរួមនៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល។
ក្នុងឆ្នាំនេះ ព្រះរាជពិធីច្រត់ព្រះនង្គ័លបានធ្វើឡើងក្រោមព្រះរាជាធិបតីភាពព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅទីលានជល់ដំរី មុខប្រាសាទបាយ័ន ក្នុងទីរួមខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៤ឧសភា ។ ការផ្សងប្រផ្នូលតាមរយៈព្រះរាជពិធីច្រត់ព្រះនង្គ័ល បង្ហាញថា វិស័យកសិកម្មនៅឆ្នាំនេះនឹងទទួលទិន្នផលល្អប្រសើរ។
Share




