លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបិទផ្លូវចរចាជាមួយអតីតក្រុមគណបក្សប្រឆាំង

Camodia Prime Minister Hun Sen

Camodia Prime Minister Hun Sen Source: Meng Phalla

ជាថ្មីម្តងទៀត កាលពីថ្ងៃទី២៧ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ចេញប្រតិកម្មជាសាធារណៈខ្លាំងៗ ឆ្លើយតបទៅនឹងការលើកឡើងថា ជប៉ុនបានបង្គាប់បញ្ជា ឲ្យរាជរដ្ឋាភិបាលកម្ពុជារបស់លោក សិក្សាលទ្ធភាពចរចានយោបាយជាមួយអតីតមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ។


ក៏ប៉ុន្តែ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកដំណឹង​នេះថា ជាព័ត៌មានបំផ្លើស ហើយថា ជប៉ុនមិនដែលមានទម្លាប់បែបនេះទេ។ តែផ្ទុយទៅវិញប្រទេសជប៉ុន ជាប្រទេសមួយ ដែលគោរពច្បាប់ និងអធិប​តេយ្យ​​ភាពខ្លាំងណាស់របស់កម្ពុជា។

( សំឡេង លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន )

ជាមួយគ្នានោះ ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតបញ្ចប់ការសិក្សា​ កាលពីព្រឹកថ្ងៃទី២៧ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ក៏បានបញ្ជាផ្ទាល់មាត់​ទៅកាន់​ប្រធានពន្ធនាគារព្រៃស នៅរាជធានីភ្នំពេញ ឲ្យ​ដកហូតទូរស័ព្ទ​​ពីអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ដែលកំពុងជាប់ពន្ធនា​គារ​ផងដែរ​។

( សំឡេង លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន )

ពាក់ព័ន្ធនឹងរឿងនយោបាយ កាលពីព្រឹកថ្ងៃទី២៧ ខែមីនា តុលាការសាលាឧទ្ធរណ៍ បានសម្រេច​ យល់ស្រប​តាមតុលាការសាលាដំបូងរាជធានីភ្នំពេញ ក្នុងការពន្យារពេល​​ឃុំខ្លួនលោកកឹមសុខា អតីត​ប្រធានគណបក្សសង្គ្រោះជាតិ រយៈពេល ៦ ខែបន្តទៀត​។ សវនាការ​នោះ មិនមានវត្តមានរបស់លោកកឹមសុខា ដែលកំពុងជាប់ពន្ធនាគារត្រពាំងផ្លុង នៅខេត្តត្បូងឃ្មុំ ជាប់ព្រំដែនប្រទេសវៀតណាម ឡើយ គឺមានតែវត្តមានរបស់ក្រុមមេធាវីការពារក្តីរបស់លោកប៉ុណ្ណោះ៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service