លោក ហ៊ុន សែន ថា៖ សម រង្ស៊ី ខ្លាចមិនហ៊ានចូលស្រុក តែ លោក សមរង្ស៊ី ថា៖ ហ៊ុន សែន ខ្លាចមិនហ៊ានឲ្យរូបលោកចូលស្រុក

Source: Meng Phalla
លោកសមរង្ស៊ី នៅយប់ថ្ងៃទី០៧ ខែវិច្ឆិកានេះ បានប្រកាសថា លោកមិនអាចឡើងយន្តហោះ ពីទីក្រុងប៉ារីស មកកាន់ទីក្រុងបាងកកបាននោះទេ ដោយសារក្រុមហ៊ុនអាកាសចរណ៍ Thai Airways មិនអនុញ្ញាតឲ្យ លោក សមរង្ស៊ី ចូលទឹកដីប្រទេសថៃតាមបញ្ជាពីថ្នាក់លើ។ តែបើតាមកាសែត New York times របស់សហរដ្ឋអាម៉េរិកបានចុះផ្សាយថា បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ថៃម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ ដែលបានលើកទូរសព្ទនៅព្រលានយន្តហោះក្រុងប៉ារីស បាននិយាយថា៖ មិនមានការចេញសំបុត្រយន្តហោះដែលមានសុពលភាពក្រោមឈ្មោះរបស់លោក សម រង្ស៊ី សម្រាប់ជើងហោះហើរនៅយប់ថ្ងៃព្រហស្បតិ៍នោះទេ។ បុគ្គលិករូបនោះបញ្ជាក់ទៀតថា ការកក់ជើងហោះហើរថ្មីសម្រាប់លោក សម រង្ស៊ី គឺនៅថ្ងៃសៅរ៍ស្អែកនេះ។
Share



