SKIP TO MAIN CONTENT

លោក ហ៊ុន សែន ប្រកាសស្វាគមន័ ខ្មែរអូស្រ្តាលី ដែល​ធ្លាប់ជេរលោក

លោក ស៊ុត សារ៉េត និងលោកស្រី ម៉ៅ សាវឿន ពលរដ្ឋខ្មែរអូស្រ្តាលី.jpg
លោក ស៊ុត សារ៉េត និងភរិយា លោកស្រី ម៉ៅ សាវឿន ពលរដ្ឋខ្មែរ រស់នៅប្រទេសអូស្ត្រាលី

លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានប្រកាសស្វាគមន៍ ដោយក្តីរីករាយ ចំពោះប្រជាពលរដ្ឋខ្មែរពីរនាក់ប្តីប្រពន្ធ នៅប្រទេសអូស្ត្រាលី ដែលធ្លាប់ជេរប្រមាថលោកកន្លងមក។


Published

By Meng Phalla

Source: SBS


Skip to podcast episode content

លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានប្រកាសស្វាគមន៍ ដោយក្តីរីករាយ ចំពោះប្រជាពលរដ្ឋខ្មែរពីរនាក់ប្តីប្រពន្ធ នៅប្រទេសអូស្ត្រាលី ដែលធ្លាប់ជេរប្រមាថលោកកន្លងមក។


លោក ហ៊ុន សែន បុរសខ្លាំង ដែលនៅតែមានឥទ្ធិពលក្នុងការដឹកនាំប្រទេស បានអញ្ជើញខ្មែរពីរនាក់ប្តីប្រពន្ធ គឺលោក ស៊ុត សារ៉េត និងលោកស្រី ម៉ៅ សាវឿន មកលេងប្រទេសកម្ពុជា ដែលជាមាតុប្រទេស ហើយធ្វើដំណើរ ទៅតាមព្រំដែន ទាំងព្រំដែនជាមួយថៃ វៀតណាម និងឡាវ ដើម្បីយល់ពីសភាពការណ៍ពិត នៅតាមព្រំដែនខ្មែរ ជាមួយប្រទេសដទៃ។

លោក ហ៊ុន សែន៖ ( សំឡេង )

នៅក្នុងសារសំឡេង ផ្ញើទៅកាន់លោក ស៊ុត សារ៉េត និងភរិយា ហើយត្រូវបានគេផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែមេសា ដែលជាថ្ងៃចូលឆ្នាំ ថ្ងៃទី៣ លោក ហ៊ុន សែន ក៏បានបញ្ជាក់ពីគម្រោងជីកព្រែក ហ្វូណន-តេជោ។ ការបញ្ជាក់លើរឿងនេះ ក៏ដោយសារតែលោក ស៊ុត សារ៉េត បានបង្ហាញការគាំទ្រយ៉ាងមុតមាំ លើគម្រោងព្រែកជីករបស់កម្ពុជានេះ។

លោក ហ៊ុន សែន បានបញ្ជាក់ថា ព្រែកជីកនេះ មានគុណប្រយោជន៍មហាសាលណាស់សម្រាប់ខ្មែរ។ វាមិនត្រឹមតែបម្រើដល់ការដឹកជញ្ជូនទំនិញប៉ុណ្ណោះទេ តែក៏បានផ្តល់ជាប្រភពទឹក សម្រាប់ការស្រោចស្រប់របស់ប្រជាពលរដ្ឋផងដែរ។

លោក ហ៊ុន សែន បានបញ្ជាក់ថា ព្រែកជីកនេះ មិនបម្រើដល់កិច្ចការយោធារបស់ប្រទេសណានោះឡើយ។ គម្រោងសាងសង់ព្រែកជីកនេះ ធ្វើឡើងក្រោមទម្រង់ BOT (សាងសង់ ដំណើរការ និងផ្ទេរ)។

សូមរម្លឹកថា ការលើកឡើងខាងលើរបស់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុង ដឹកនាំប្រទេសកម្ពុជា បានធ្វើឡើងភ្លាមៗ តបនឹងលោក ស៊ុត សារ៉េត និងលោកស្រី ម៉ៅ សាវឿន ដែលជាប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសអូស្ត្រាលី និងជាអ្នក ដែលបានជេរប្រមាថលោក ហ៊ុន សែន និងរាជរដ្ឋាភិបាលយ៉ាងខ្លាំង នាពេលកន្លងមក។

នៅពេលនេះ ពួកគេទាំងពីរ បានភ្ញាក់រលឹកនឹកស្តាយកំហុសរបស់ខ្លួន និងបានសូមទោសលោក ហ៊ុន សែន និងភរិយា រួមទាំងកូនរបស់លោក គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

ក្នុងខ្លីបវិដេអូ លោក ស៊ុត សារ៉េត និងភរិយា លោកស្រី ម៉ៅ សាវឿន បានបញ្ជាក់យ៉ាងដូច្នេះថា៖

( សំឡេង )៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now