ការសិក្សាភាសាផ្តល់នូវអត្ថប្រយោជន៍ជាច្រើនមិនថាតែជាកុមារ ឬក៏មនុស្សពេញវ័យនោះទេ ជាពិសេសសម្រាប់ការរស់នៅក្នុងប្រទេសពហុវប្បធម៌ដូចជាអូស្រ្តាលី។
SBS ខ្មែរបានចុះទៅដល់ថ្នាក់រៀនភាសាខ្មែរដោយផ្ទាល់គឺ សាលាVSLសាខាWestall ហើយក៏បានជួបនិយាយលេងជាមួយក្មួយៗកុមារា កុមារីតូចៗគួរឲ្យស្រឡាញ់ជាច្រើននាក់ មានចាប់ពីអាយុ៥ឆ្នាំឡើងទៅ ដែលពួកគាត់ពិតជារួសរាយ រាក់ទាក់ ហើយក្លាហានមែនទែន។
ដូច្នេះស្តាប់មតិយោបល់របស់ពួកគាត់ដោយផ្ទាល់ថា តើហេតុអ្វីបានជាពួកគាត់មករៀនភាសាខ្មែរ? ហើយចម្លើយខ្លះពិតជាធ្វើឲ្យលោកអ្នកភ្ញាក់ផ្អើលជាក់ជាមិនខាន ព្រោះថាវាជាសម្តីពិតចេញពីចិត្តរបស់ពួកគាត់។





