តើយើងជានរណា? មកពីកន្លែងណា?កម្មវិធីរបស់យើងសំឡឹងមើលលើប្រទេសដែលពោរពេញទៅដោយពហុវប្បធម៌មួយនេះ ហើយវាគឺជាអ្វីដែលបញ្ជាក់ពីអត្ថន័យរបស់អូស្រ្តាលីនាពេលបច្ចុប្បន្នេះ។
មន្រ្តីប៉ូលិសចូលនិវត្តន៍នៅរដ្ឋញូសៅវ៉ែល លោកស្នងការរង Nick Kaldas គឺជាប៉ូលិសម្នាក់ក្នុងចំណោមមន្រ្តីប៉ូលិសដែលមានឋានន្តរសក្តិខ្ពស់ក្នុងប្រទេសអូស្រ្តាលី ហើយជាជនដំបូងដែលមានដើមកំណើតមកពីប្រទេសមិននិយាយភាសាអង់គ្លេសដែលឈានដល់តំណែងនេះ។
លោកនិយាយថា កេរ្តិ៍តំណែលអេហ្ស៊ីបរបស់លោកនឹងដើរតួយ៉ាងសំខាន់មួយនៅក្នុងតំណែងថ្មីរបស់លោកនៅឯអង្គការសហប្រជាជាតិក្នុងក្រុងឡាអេ។




