អស់ពេល 50 ឆ្នាំហើយ ចាប់តាំងពីរបបខ្មែរក្រហម ដឹកនាំដោយ ប៉ុល ពត បានកាន់កាប់ប្រទេសកម្ពុជាក្នុងឆ្នាំ 1975 បន្ទាប់ពីសង្គ្រាមស៊ីវិលរយៈពេលប្រាំឆ្នាំ។ ប្រទេសអូស្ត្រាលីបានទទួលយកជនភៀសខ្លួនកម្ពុជាជាច្រើនពាន់នាក់ ពីចុងទសវត្សរ៍ឆ្នាំ 1970 ដល់ពាក់កណ្តាលទសវត្សរ៍ឆ្នាំ 1980 ។ ខណៈដែល SBS ប្រារព្ធខួបលើកទី 50 របស់ខ្លួន អ្នកខ្លះនិយាយថាកម្មវិធីដែលផ្សាយជាភាសាកំណើតរបស់ពួកគេនេះ បានជួយឱ្យពួកគេមានអារម្មណ៍ថាហាក់ដូចជានៅផ្ទះនៅក្នុងប្រទេសអូស្ត្រាលីនេះ។
🎧ស្តាប់ផតខាស្តិ៍ដទៃទៀតជាភាសាខ្មែរ - Click here for more podcast in Khmer៕
Share






