ការប្រឡងធ្វើតេស្តនេះបានណែនាំឡើងដោយរដ្ឋាភិបាលលោក Howard ក្នុងឆ្នាំ២០០៧ ហើយបានកែប្រែដោយរដ្ឋាភិបាលលោក Rudd ក្នុងឆ្នាំ២០០៩។
បុគ្គលម្នាក់ត្រូវតែឆ្លើយសំណួរឲ្យបានត្រឹមត្រូវចំនួន១៥សំណួរក្នុងចំណោម២០សំណួរទើបអាចប្រឡងជាប់។
លោក Dutton និយាយថា លោកចង់ឃើញការផ្តោតសំខាន់កាន់តែច្រើនឡើងចំពោះគុណតម្លៃអូស្រ្តាលីនិងលទ្ធភាពរបស់ប្រជាពលរដ្ឋក្នុងការធ្វើសមាហរ័ណកម្មសង្គមអូស្រ្តាលី រួមទាំងការសិក្សាភាសាអង់គ្លេស ការអប់រំកូនចៅរបស់ពួកគេ និងមានទស្សនវិស័យល្អៗចំពោះការងារ។
លោកថា មនុស្សភាគច្រើនធ្វើបានត្រឹមត្រូវ ប៉ុន្តែត្រូវតែធ្វើឲ្យបានកាន់តែច្រើនជាងនេះទៀតដើម្បីជម្រុះអ្នកដែលមិនបានធ្វើរឿងត្រឹមត្រូវចេញ។
លោក Peter Dutton៖ យើងចង់ស្វាគមន៍ប្រជាជនឲ្យមកកាន់ប្រទេសរបស់យើង ដូចដែលយើងបានធ្វើអស់ពេលជាច្រើនទសវត្សរ៍មកហើយ មានអ្នកដែលខិតខំប្រឹងប្រែង ធ្វើការងារជាច្រើន ពួកគេអប់រំកូនៗរបស់ពួកគេ ពួកគេធ្វើនូវរឿងត្រឹមត្រូវសម្រាប់ប្រទេសយើង។ ប៉ុន្តែសម្រាប់មនុស្សមួយភាគតូចដែលមិនបានធ្វើបែបនោះ សម្រាប់មនុស្សមួយក្រុមតូចដែលស្វែងរកទង្វើមិនត្រឹមត្រូវនោះ ខ្ញុំគិតថាយើងត្រូវតែពិនិត្យឲ្យបានកាន់តែឌិតដល់លើមនុស្សទាំងនោះ ដើម្បីសម្រេចថាតើពួកគេមានតម្លៃធ្វើជាពលរដ្ឋអូស្រ្តាលីដែរឬទេ ឬក៏ថាតើពួកគេសមនឹងទទួលបានសញ្ជាតិអូស្រ្តាលីដែរឬទេ?៕