កម្មករសំណង់ជនជាតិចិននិងវៀតណាម២១នាក់ត្រូវបានអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ចុះឃាត់ខ្លួនភ្លាមៗ នៅក្នុងការដ្ឋាន Sino Great Wall ជិតរដ្ឋសភាក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនជាតិចិននិងវៀតណាមទាំងនោះបានមកស្នាក់នៅនិងធ្វើការដោយខុសច្បាប់នៅកម្ពុជា ហើយត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើសំណុំបែបបទចាត់ការតាមនីតិវិធី។
Share




