ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦ ជនបរទេសសរុបចំនួន ១១.៦៦១ នាក់ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា។ជនបរទេសក្នុងនោះ មាន ៧២ សញ្ជាតិ ហើយជនជាតិវៀតណាម មានចំនួន ៩.៧៧៧នាក់។ នេះបើតាមស្ថិតិបណ្តេញជនបរទេស របស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានឲ្យដឹងថា ជនបរទេសដែលត្រូវបានឃាត់ខ្លួន និងបណ្តេញចេញពីប្រទេសកម្ពុជាកន្លងមកនេះ គឺដោយសារតែជនបរទេសទាំងនោះ ចូលមកធ្វើការនិងរស់នៅដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជាយើង។ ក្នុងនោះរួមមានទាំងជនបរទេសដែលបានប្រព្រឹត្តបទល្មើសជំរិតទារប្រាក់តាមប្រព័ន្ធ Internet ( VOIP) ផងដែរ៕





