សប្តាហ៍នៃការផ្សះផ្សារជាតិ National Reconciliation Week គឺជាពេលវេលាមួយដើម្បីប្រារព្ធនិងបង្កើតនូវការគោរពគ្នាទៅវិញទៅមករវាងជនជាតិដើមភាគតិចAboriginal និង Torres Strait Islander ជាមួយនឹងប្រជាជនអូស្រ្តាលីដទៃទៀត។
វាក៏ប្រារព្ធនូវកាលបរិច្ឆេទសំខាន់ៗនៅក្នុងប្រវត្តិសាស្រ្តជនជាតិដើមភាគតិចអូស្រ្តាលីផងដែរ គឺប្រជាមតិនៅឆ្នាំ១៩៦៧ និងសេចក្តីសម្រេច Mabo ក្នុងឆ្នាំ១៩៩២។
ពាក្យស្លោកសម្រាប់ឆ្នាំនេះគឺ៖ ចូរនាំគ្នាបោះជំហានទៅមុខ ដែលមួយចំនួនសំដៅលើការទទួលស្គាល់នៃប្រជាមតិ។
Share
