អង្គការសិទិ្ធមនុស្សអន្តរជាតិធំៗ ដូចជាឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស អង្គការលើកលែងទោសអន្តរជាតិ Amnesty international អង្គការ Human Rights Watch និងអង្គការនៃសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស បានចេញសេចក្ដីថ្លែងការណ៍ ដាច់ដោយឡែកពីគ្នា ទាមទារឱ្យតុលាការ ទម្លាក់ចោលទាំងស្រុង រាល់បទចោទ ប្រឆាំងលោកកឹមសុខា សកម្មជនសិទ្ធិមនុស្ស អ្នកកាសែត និងសកម្មជនគណបក្សប្រឆាំង។
ក៏ប៉ុន្តែការទាមទារនេះ ត្រូវបានអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ចាត់ទុកថា អង្គការអន្តរជាតិទាំងនេះ កំពុងជំរុញឱ្យគណបក្សកាន់អំណាចនៅកម្ពុជា រំលោភដែនអធិបតេយ្យរបស់តុលាការ។
Share





