ជារៀងរាល់ឆ្នាំទិវាស្ម័គ្រចិត្តអន្តរជាតិ International Volunteer Day (IVD) ប្រារព្ធធ្វើឡើងនៅថ្ងៃទី៥ធ្នូ ដើម្បីជាការទទួលស្គាល់នូវការរួមចំណែករបស់អ្នកស្ម័គ្រចិត្តនៅក្នុងការងារអភិវឌ្ឍន៍អន្តរជាតិ។
ជនស្ម័គ្រចិត្តជាង១៥០០០នាក់ បានស្ម័គ្រចិត្តទៅធ្វើការងារជាមួយនឹងសហគមន៍ក្នុងតំបន់ ក្នុងប្រទេសចំនួន២៦ ទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្រោមការឧបត្ថម្ភធុនដោយរដ្ឋាភិបាលអូស្រ្តាលីចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០មក។
លោក Rob Madsenគឺជាជនស្ម័គ្រចិត្តម្នាក់ក្នុងចំណោមនោះ ដែលបានចុះទៅប្រទេសកម្ពុជាធ្វើជាអ្នកផ្តល់ប្រឹក្សាផ្នែកគាំពារកុមារនៅសមាគមកុមារីករាយក្នុងអំឡុងឆ្នាំ២០០៦ ២០០៧។
ហេតុអ្វីបានជាលោក ជ្រើសរើសចុះទៅធ្វើការងារនៅក្នុងប្រទេសកម្ពុជា? តើលោកឆ្លងកាត់នូវបទពិសោធន៍អ្វីខ្លះនៅទីនោះ? សូមជួបជាមួយនឹងលោក Rob ដូចតទៅ។





