បទសម្ភាសន៍ជាមួយលោក ហុង លីម ទាក់ទងដីការកោះហៅពីសាលាដំបូងរាជធានីភ្នំពេញ

Source: AAP
លោក ហុង លីម អតីតសមាជិកសភារដ្ឋវិកថូរៀ និងបានជាប់ឆ្នោតជាច្រើនអាណត្តិជាប់ៗគ្នាក្នុងរយៈពេល ២២ឆ្នាំ ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញចេញដីការកោះហៅជាមួយក្រុមយុវជនមួយចំនួនទៀត។ លោកបានបង្ហាញនូវការភ្ញាក់ផ្អើលដោយលោកពុំបានទទួលដីការផ្ទាល់ តែទទួលបានដំណឹងពីសកម្មជនបរិស្ថានទៅវិញ។ លោកបានចាត់ទុកការកោះហៅនេះជាការយកជ័រព្នៅមកត្បៀតក្លៀក ហើយលោកនឹងតវ៉ាភាពស្អាតស្អំរបស់លោកតាមរយៈក្រសួងការបរទេស និងស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា។ សូមស្តាប់បទសម្ភាសន៍ទាំងស្រុងរបស់ខ្ញុំបាទខឹម សារឹម ជាមួយលោក ហុង លីមដូចតទៅ ៖
Share



