ថ្លៃផ្ទះសម្បែងនៅតំបន់ទីក្រុងក្នុងប្រទេសអូស្រ្តាលីកំពុងតែកើនឡើងខ្លាំងបំផុតនៅក្នុងរយៈពេលជិត៧ឆ្នាំកន្លងមកនេះ ប៉ុន្តែក្រុមនិយ័តករកំពុងតែពិនិត្យយ៉ាងដិតដល់ទៅលើការផ្តល់ប្រាក់កម្ចីដែលគ្មានការទទួលខុសត្រូវមួយចំនួន។
នៅពេលដែលនិយាយដល់ថ្លៃអចលនទ្រព្យដែលកំពុងតែឡើងថ្លៃនោះ គឺគេសំដៅទៅដល់តំបន់ភាគខាងកើតប្រទេសអូស្រ្តាលី។
ថ្លៃនៅភាគខាងលិចការពិតទៅបានធ្លាក់ចុះនៅក្នុងពេល១២ខែចុងក្រោយគិតត្រឹមខែមីនានេះ ដោយថ្លៃជាមធ្យមក្នុងទីក្រុងPerth ឥឡូវនេះនៅត្រឹម $475,000។
ប៉ុន្តែនៅភាគខាងលិចវិញ ថ្លៃផ្ទះនៅតែបន្តកើនឡើងជាលំដាប់។
ក្រុងហូបាតនិងក្រុងខេនបេរ៉ា ទាំងពីនេះបានកើនឡើងប្រចាំឆ្នាំជាង១០% ខណៈដែលក្រុងស៊ីដនីនិងម៉ែលប៊ិនកំពុងតែបន្តកើនឡើងលើសនេះទៅទៀត៕




