Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

តើថ្ងៃបុណ្យជាតិអូស្ត្រាលី និងទិវារំដោះជាតិ៧មករាដូចគ្នាដែរឬទេ?

Australia Day – Day for celebration or not?

តើថ្ងៃទី ២៦មករា ជាទិវាបុណ្យជាតិអូស្រ្តាលីទិវាលុកលុយឈ្លានពានឬទិវានៃការរស់រានមានជីវិត? តើវាខុសពីទិវា៧មករាយ៉ាងដូចម្តេច?


Published

Updated

By Sopharany Hay

Source: SBS




Share this with family and friends


តើថ្ងៃទី ២៦មករា ជាទិវាបុណ្យជាតិអូស្រ្តាលីទិវាលុកលុយឈ្លានពានឬទិវានៃការរស់រានមានជីវិត? តើវាខុសពីទិវា៧មករាយ៉ាងដូចម្តេច?


ថ្ងៃទី​២៦មករា គឺ​ជា​ថ្ងៃ​ចម្រូងចម្រាស់​មួយ​​នៅ​ក្នុង​ទស្សនៈរបស់​ប្រជាជនអូស្រ្តាលី។

អត្ថន័យ​នៃ​ថ្ងៃ​បុណ្យ​អូស្រ្តាលី បាន​ពាក់ព័ន្ធ​ចាប់​តាំង​ពី​ដំបូង​ក្នុង​ដើម​ទសវត្សរ៍​ទី​១៩។ រហូត​សព្វថ្ងៃនេះ ពលរដ្ឋ​អូស្រ្តាលី​ភាគច្រើន​ជឿជាក់ថា ជា​ទិវា​បុណ្យ​ជាតិ​នៃ​ការ​អបអរសាទរ​និង​ជាការ​គោរព​ដល់​ប្រជាជន​ដើម​និង​ប្រវត្តិសាស្រ្ត​របស់​ពួកគេ។

សម្រាប់​ពលរដ្ឋ​អូស្រ្តាលីខ្លះ ជាពិសេស​ក្នុង​ចំណោម​ជន​ជាតិ​ភាគតិច Aboriginal  និង​ Torres Strait Islander ថ្ងៃទី​២៦មករា​មិន​មែន​ជាថ្ងៃ​អបអរ​សាទរ​នោះទេ ប៉ុន្តែ​វា​ជាថ្ងៃ​រំលឹក​ដល់​ការ​ឈ្លាន​ពាន​ ការ​តាំង​អាណានិគម​របស់​ជនជាតិ​អង់គ្លេស​ដែល​មក​តាំង​ទី​នៅ​លើ​កោះ​ដែល​មាន​ម្ចាស់​រួច​ទៅហើយ។

ស្រដៀង​គ្នានេះ​ដែរ មានការយល់​ឃើញ​ខុសគ្នា​ចំពោះ​ថ្ងៃ​បុណ្យ 7 មករា ដែល​រដ្ឋាភិបាល​កម្ពុជា​កំណត់​ថា​ជា​ថ្ងៃ​ជ័យ​ជំនះ​៧មករា ជា​ថ្ងៃ​កំណើត​ទីពីរ ជា​ថ្ងៃ​រំដោះ​ដែល​កងទ័ព​វៀតណាម​ជួយ​រំដោះ​ប្រទេស​កម្ពុជា​ចេញ​ពី​របប​ខ្មៅ​ងងឹត ៣ឆ្នាំ​៨ខែ​២០ថ្ងៃ។

តែ​ចំពោះ​ប្រជាជន​ខ្មែរ​មួយ​ចំនួន​យល់​ឃើញថា ថ្ងៃ៧មករានេះ គឺ​ជាថ្ងៃ​ដែល​កងទ័ព​វៀត​ណាម ចូល​លុកលុយ​ឈ្លានពាន​ក្នុង​ប្រទេស​កម្ពុជាទៅវិញ។

សូមស្តាប់​​ប្រសាសន៍​របស់​លោក ជា យូហ៊ន ប្រធាន​សមាគម​ខ្មែរ​នៃ​រដ្ឋ​វិចថូរៀ ដែល​បាន​បង្ហាញ​ពី​គំនិត​យល់​ឃើញ​ផ្ទាល់​ខ្លួន​របស់​លោក ចំពោះ​ថ្ងៃ​បុណ្យ ៧​មករានេះ។ លោកថា វា​មិន​អាច​ប្រៀបធៀប​ទៅនឹងថ្ងៃបុណ្យ​ជាតិ​អូស្រ្តាលី​បាន​នោះទេ។

(សំឡេង លោក ​ជា យូហ៊ន)

ជាមួយ​គ្នានេះ លោក តាក ម៉េងហ៊ាង សមាជិកសភា​នៃ​រដ្ឋវិចថូរៀ និង​ជា​សកម្មជន​មួយ​រូប​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​ប្រឆាំង​ចំពោះ​ការ​រំលឹក​គុណ​ថ្ងៃ​៧មករា ថាជាថ្ងៃ​រំដោះជាតិ ជាថ្ងៃ​កំណើត​ទីពីរ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​នោះ ក៏បាន​ប្រាប់​SBS ខ្មែរ​យ៉ាង​ដូច្នេះថា៖

(សំឡេង ​ តាក ម៉េងហ៊ាង)

សូមបញ្ជាក់ថា នៅ​ថ្ងៃ​ទី​២៦មករា តែងតែ​មានការ​ប្រារព្ធ​ពិធី​ស្បថ​ចូលសញ្ជាតិ​ ដើម្បី​ផ្តល់​សញ្ជាតិ​អូស្រ្តាលី​ដល់​ជន​ចំណូល​ថ្មី​ដែល​មាន​សិទ្ធិ​​ឲ្យ​កា្លយ​ទៅ​ជា​ពលរដ្ឋ​អូស្រ្តាលី​យ៉ាង​ពិតប្រាកដ។

(សំឡេង លោក ​ជា យូហ៊ន)

សម្រាប់​មនុស្ស​ជាច្រើន ​ជំហានចុងក្រោយ​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​ពលរដ្ឋ​អូស្រ្តាលី​នោះគឺ​ការ​ស្បថ​ចូល​សញ្ជាតិនេះឯង៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now