ខណៈដែលសាកលវិទ្យាល័យកំពុងតែចាប់ផ្តើមឆ្នាំសិក្សាថ្មី និស្សិតមួយចំនួនបានចាប់ផ្តើមការសិក្សានៅសាកលវិទ្យាល័យក្នុងវ័យទាបជាង 18ឆ្នាំខុសពីធម្មតា។ ខណៈដែលមិត្តភ័ក្រដែលមានវ័យប្រហាក់ប្រហែលគាត់កំពុងតែជាប់រវល់សិក្សា កីឡា និងជាមួយមិត្តភ័ក្រ ក្មេងជំទង់នៃទីក្រុងម៉ែលប៊ិនមួយរូបកំពុងតែរវល់នឹងការចាត់ចែងដំណើរការក្រុមហ៊ុនបច្ចេកវិទ្យាចំនួនពីរ បន្ទាប់ពីការសិក្សានៅសាលា។ បច្ចុប្បន្ននេះក្មេងប្រុសជំទង់រូបនេះបានចាប់ផ្តើមការសិក្សានៅសាកលវិទ្យាល័យ R-M-I-T ។
Share





