ខ្ញុំបានចាក់វ៉ាក់សាំងបង្ការកូវីដរួចហើយ តើនឹងមានអ្វីកើតឡើងបន្ទាប់ពីនេះ?

Woman proud to have received vaccine Source: Getty Images
រហូតមកទល់នឹងពេលនេះ ថ្នាំវ៉ាក់សាំងបង្ការកូវីដ-១៩ ជិត២លាន៥សែនដូស ត្រូវបានចាក់ជូនដល់ប្រជាជនអូស្រ្តាលីរួចហើយ ហើយកម្មវិធីចាក់វ៉ាក់សាំងនេះកំពុងតែបន្ត ថែមទាំងមានការបើកមណ្ឌលចាក់ថ្នាំបង្ការធំៗនៅតាមរដ្ឋនានា ជាមួយនឹងការចាប់ផ្តើមដំណាក់កាលទី2b ដែលមនុស្សវ័យ៥០ឆ្នាំប្លាយឡើងទៅអាចទៅទទួលថ្នាំវ៉ាក់សាំងនេះបាន។ ជាមួយនឹងថ្នាំវ៉ាក់សាំងបង្ការកូវីដ-១៩ថ្មីអភិវឌ្ឍន៍ឡើងសឹងតែរាល់ថ្ងៃ វាជារឿងធម្មតាទេ ដែលមានការព្រួយបារម្ភ និងចម្ងល់ជាច្រើនពាក់ព័ន្ធនឹងបញ្ហានេះ។ ហើយនេះជាចម្លើយដែលយើងទទួលបានពីអ្នកជំនាញសុខភាព។
Share