ក្រោយពីទទួលបានការបន្ធូរបន្ថយលក្ខខណ្ឌនៃការឃុំខ្លួនពីតុលាការ ដែលបើកឲ្យមានសេរីភាព អាចចេញពីផ្ទះរួចមក លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានទទួលជួបទូតបរទេសប្រចាំកម្ពុជាជាបន្តបន្ទាប់ នៅផ្ទះរបស់ខ្លួន ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។
ចាប់តាំងពីថ្ងៃទី១១វិច្ឆិកា រហូតដល់ថ្ងៃទី១៤វិច្ឆិកា គឺមានឯកអគ្គរដ្ឋទូតបារាំង អាមេរិក អាល្លឺម៉ង់ អូស្ត្រាលី សហភាពអឺរ៉ុប ជប៉ុន និងឯកអគ្គរាជទូតអង់គ្លេស ប្រចាំកម្ពុជា បានចូលជួបម្តងម្នាក់ៗ ដាច់ដោយឡែកពីគ្នា ដើម្បីសួរសុខទុក្ខលោកកឹមសុខា ដល់ផ្ទះរបស់លោក ដោយមានអ្នកកាសែតថតរូបផងដែរ។
Share





