គណបក្សសង្គ្រោះជាតិបានប្រកាសថា លោកកឹមសុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹមសុខា នឹងទៅចុះឈ្មោះបោះឆ្នោត នាព្រឹកថ្ងៃទី៥តុលានេះ។ ប៉ុន្តែមិនបានបញ្ជាក់ថា លោកនឹងទៅចុះឈ្មោះបោះឆ្នោតនៅកន្លែងណានោះទេ។
នៅព្រឹកនេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក៏នឹងប្រជុំសម្រេចផងដែរថាតើនឹងវិលទៅបំពេញការងារនៅរដ្ឋសភាវិញ ឬក៏យ៉ាងណា។
សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ លោក កឹមសុខា បានសំងំស្នាក់នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ខណៈដែលមានប៉ូលិសតាមស្វែងរកចាប់ខ្លួនរូបលោក។ រហូតដល់ពេលនេះ លោកកឹមសុខា ក៏កំពុងតែបន្តស្នាក់នៅទីស្នាក់ការគណបក្សដដែល៕




