សវនាការលើបណ្តឹងសុំនៅក្រៅឃុំរបស់លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៦ខែកញ្ញាខាងមុខនេះ។
លោក សំ សុគង់ មេធាវីការពារក្ដីលោកកឹម សុខា បានលើកឡើងថា ក្រុមមេធាវីការពារក្តីលោកកឹមសុខា ចង់ឱ្យសាលាឧទ្ធរណ៍ សម្រេចបញ្ជូនលោក កឹម សុខា មកចូលរួមសវនាការនេះ។
ប៉ុន្តែខាងស្មារតីសាលាឧទ្ធរណ៍ បានឲ្យដឹងថា បើទោះជាគ្មានវត្តមានជនត្រូវចោទ ក៏មិនប៉ះពាល់នីតិវិធីតុលាការនោះទេ ព្រោះជាសវនាការមុនអង្គសេចក្តី ពាក់ព័ន្ធនឹងការស្នើសុំនៅក្រៅឃុំតែប៉ុណ្ណោះ។
Share




