Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ពលរដ្ឋខ្មែរអូស្រ្តាលីកំពុងតែទាមទារឲ្យរដ្ឋាភិបាលអូស្រ្តាលីកុំទទួលស្គាល់លទ្ធផលបោះឆ្នោតនៅកម្ពុជា

Peaceful protest against Cambodia PM Hun Sen in Sydney 17th March 2018

Peaceful protest against Cambodia PM Hun Sen in front of Sydney Town Hall on 17th March 2018 Source: SBS Khmer

បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានរំលាយគណបក្សប្រឆាំងចំបងតែមួយគត់នៅក្នុងប្រទេសកម្ពុជាគឺគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១៧(ខែវិច្ឆិកា)មក ប្រជាពលរដ្ឋខ្មែរមួយចំនួននៅតាមបណ្តាប្រទេសនានាទូទាំងសកលលោក រួមទាំងប្រទេសអូស្រ្តាលីផងដែរបានថ្កោលទោសចំពោះទង្វើនេះ ហើយបានរកវិធីសាស្រ្តគ្រប់បែបយ៉ាងដាក់សម្ពាធដល់រដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យគណបក្សសង្រ្គោះជាតិរស់រានមានជីវិតឡើងវិញនៅមុនពេលបោះឆ្នោតជាតិ។


Published

Updated

By Sopharany Hay

Source: SBS




Share this with family and friends


បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានរំលាយគណបក្សប្រឆាំងចំបងតែមួយគត់នៅក្នុងប្រទេសកម្ពុជាគឺគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១៧(ខែវិច្ឆិកា)មក ប្រជាពលរដ្ឋខ្មែរមួយចំនួននៅតាមបណ្តាប្រទេសនានាទូទាំងសកលលោក រួមទាំងប្រទេសអូស្រ្តាលីផងដែរបានថ្កោលទោសចំពោះទង្វើនេះ ហើយបានរកវិធីសាស្រ្តគ្រប់បែបយ៉ាងដាក់សម្ពាធដល់រដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យគណបក្សសង្រ្គោះជាតិរស់រានមានជីវិតឡើងវិញនៅមុនពេលបោះឆ្នោតជាតិ។


ទោះបី​ជា​ក្តី​សង្ឃឹម​ហាក់​នៅ​ឆ្ងាយ​ពី​ការ​ពិត យ៉ាងណាក្តី​ ក៏​សកម្មជន​ទាំង​នោះ​មិន​បាន​បោះបង់​ការតាំង​ចិត្ត​របស់​ពួកគេ​ឡើយ។

មួយ​រយៈ​ចុងក្រោយ​នេះ មាន​យុទ្ធនាការ​ជាច្រើន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​នានា​ ពិសេស​បណ្តាញ​សង្គម​ហ្វេសបុក ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​សិទ្ធិ​បោះឆ្នោត ធ្វើ​ពហិការ​កុំ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃអាទិត្យ​នេះ រួមមាន​ដូចជា យុទ្ធនាការ​ម្រាម​ដៃស្អាត ដេក​ផ្ទះ​ឈ្នះ​ឯង ជាដើម។

លោក​ហុង លីម ជា​តំណាង​រាស្រ្ត​ដើម​កំណើត​ខ្មែរ​មួយ​រូប​នៅ​ក្នុង​រដ្ឋ​វិចថូរៀ​ និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​អូស្រ្តាលី​សាជីវកម្ម និយាយថា ដូច​គ្នា​នឹង​ប្រទេស​ដទៃ​ទៀត​ដែល​មាន​ពលរដ្ឋ​ខ្មែរយើង​រស់នៅ​ដែរ ក្នុង​ប្រទេស​អូស្រ្តាលី​នឹង​មាន​ការ​ប្រមូល​ផ្តុំ​គ្នា​​​នៅ​តាម​បណ្តា​រដ្ឋ​ធំៗ​មួយ​ចំនួន​ដើម្បី​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​អូស្រ្តាលី​កុំ​ឲ្យ​ទទួល​ស្គាល់​លទ្ធផល​ការ​បោះឆ្នោត​នៅ​កម្ពុជា។

(សំឡេង​លោក ហុង​លីម)

លោក ហុងលីម យល់​ឃើញ​ថា គោល​ជំហរ​របស់​រដ្ឋាភិបាល​អូស្រ្តាលី​ចំពោះ​ការបោះឆ្នោត​នៅ​កម្ពុជា​នេះ​ជា​ទំហរ​ដែល​ទន់ខ្សោយ មិនដាច់ណាត់​រឹងមាំ​ដូច​សហរដ្ឋអាម៉េរិក ។​

ដោយ​ឡែក​នៅ​ក្រុង​ស៊ីដនី ក៏​នឹង​មាន​យុទ្ធនាការ​ស្រដៀង​គ្នា​នេះ​ផងដែរ​។ អ្នកស្រីគង់ ស្រី​ទូច សកម្មជន​មួយ​រូប​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ក្រុង​ស៊ីដនី​បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះថា៖

(សំឡេង​អ្នកស្រី គង់ ស្រី​ទូច)

មិន​ខុស​គ្នា​ឡើយ​ នៅ​ឯទីក្រុង​អាឌឺឡែត​នៃ​រដ្ឋ​អូស្រ្តាលី​ខាង​ត្បូង​ឯណោះវិញ តំណាង​សហព័ន្ធ​ខ្មែរ​អូស្រ្តាលី​ លោកខៀវ​ដារ៉ា​ក៏បាន​ឲ្យដឹង​ផងដែរ​ពី​គោល​បំណង​នៃ​ការ​រៀប​ចំ​ការប្រមូល​ផ្តុំ​នៅ​ក្នុង​តំបន់​លោក​។

(សំឡេងលោក ខៀវ​ដារ៉ា)

ស្របពេល​ជា​មួយ​គ្នា​នេះដែរ​  ​ក្រុម​អ្នក​គាំទ្រ​រដ្ឋាភិបាល​លោក ហ៊ុន សែន វិញ ក៏​កំពុងតែ​ធ្វើ​យុទ្ធនាការ​ដូចគ្នា​ ​តាម​រយៈការឃោសនា​នានា ជាពិសេស​នៅ​លើ​បណ្តាញ​សង្គម ឃើញ​មាន​ការ​​ប្តូរ​ប្រូហ្វែល​រូបភាព​ដាក់​ថា ខ្ញុំ​ទៅ​បោះឆ្នោត​ព្រោះ​ខ្ញុំ​ស្រឡាញ់​ប្រទេសខ្ញុំ ខ្ញុំ​ទៅ​បោះឆ្នោត​ដើម្បី​រក្សាសន្តិភាព​និង​ស្ថិរភាព​ជាតិ​យើង​ជាដើម។

សូមបញ្ជាក់ថា៖ ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដោយ​មាន​ការិយាល័យ​បោះឆ្នោត​សរុប​ចំនួន ២២.៩៦៧ ការិយាល័យ៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now