នៅព្រឹកថ្ងៃអង្គារទី៥ធ្នូឆ្នាំ២០១៧នេះ សហគមន៍ខ្មែររាប់រយនាក់ដែលរស់នៅតាមបណ្តារដ្ឋនានា រួមមានក្រុងស៊ីដនី ម៉ែលប៊ិន ខេនបេរ៉ា អាឌឺឡែត និងប្រ៊ីសបេន បានមកប្រមូលផ្តុំគ្នានៅមុខរដ្ឋសភាក្នុងទីក្រុងខេនបេរ៉ា ដើម្បីធ្វើបាតុកម្មអហិង្សាមួយ ទាមទារឲ្យរដ្ឋាភិបាលអូស្ត្រាលីដាក់សម្ពាធដល់រដ្ឋាភិបាលកម្ពុជាឲ្យដោះលែងលោកកឹម សុខា ផ្តល់សិទ្ធិសេរីភាពផ្នែកសារព័ត៌មាន និងទាមទារឲ្យគោរពសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស។
តើបាតុកម្មនេះធ្វើឡើងនៅទីតាំងណាខ្លះ ហើយទទួលបានលទ្ធផលជាផ្លែផ្កាអ្វីខ្លះដែរទេ?
សូមជួបជាមួយលោក ជា យូហ៊ន ប្រធានសហព័ន្ធខ្មែរអូស្រ្តាលីដែលដឹកនាំធ្វើបាតុកម្មនេះដូចតទៅ។
Share





