ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ នឹងប្រារព្ធធ្វើឡើងរយៈពេលបីថ្ងៃចាប់ពីថ្ងៃសុក្រ ទី៣រោច ខែចែត្រ ត្រូវនឹងថ្ងៃទី១៤ខែមេសា រហូតដល់ថ្ងៃអាទិត្យទី១៦ខែមេសាឆ្នាំ២០១៧។
ព្រះនាងកិមិរាទេវី បុត្រីតី៦របស់កបិលមហាព្រហ្ម នឹងយាងចុះមកនៅវេលាម៉ោង៣និង១២នាទីយប់ម៉ោងនៅកម្ពុជា ត្រូវនឹងម៉ោង៦និង១២នាទីព្រឹកម៉ោងស្តង់ដារភាគខាងកើតប្រទេសអូស្រ្តាលី។
សូមស្តាប់បទសម្ភាសន៍រវាងលោក ខឹម សារឹម ជាមួយព្រះតេជគុណ ម៉ៅ បូរ៉ា នៃវត្តមុន្នីរង្សី ដែលបានផ្លាស់ទៅទីតាំងថ្មី ដែលមានទីធ្លាធំទូលាយ ស្ថិតនៅលេខ ១០៥ ផ្លូវ Taylors តំបន់ Skye ដូចតទៅ។
Share




