មហោស្រពសិល្បៈកំណាព្យ និងចម្រៀងខ្មែរជា​សកល​ លើកទី៤ឆ្នាំ២០១៦

លោក ហ៊ឺ វីរៈ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

លោក ហ៊ឺ វីរៈ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ Source: SBS Khmer

ការប្រឡងប្រជែងសិល្បៈកំណាព្យ និងចម្រៀងខ្មែរជាសកលលើកទី៤ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បើកទទួលស្វាគមន៍ពលរដ្ឋខ្មែរទាំងពីរភេទនៅទូទាំងសកលលោក។ ចាប់ផ្តើមទទួលពាក្យប្រឡងពីថ្ងៃនេះតទៅរហូតដល់ពាក់កណ្តាលខែកញ្ញាឆ្នាំ២០១៦។


លោក ហ៊ឺ វីរៈ អនុរដ្ឋ​លេខា​ធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​រៀប​រាប់​លក្ខខណ្ឌ​ងាយ​ៗ​ក្នុង​ការ​ចូល​រួម​ប្រកួត​ថា៖ ​លោក​អ្នក​គ្រាន់​តែ​ដាក់​ពាក្យ​ប្រឡង និង​ផ្ញើ​e-mail ខ្សែ​អាត់​សំឡេង​ច្រៀង​របស់​លោក​អ្នក​ទៅ​កាន់​songcontest@gmail.com ឬ​ក៏​ផ្ញើ​ទៅ​កាន់​បណ្តាញ​សង្គម​គឺ​facebook.com/KhmerSongContest។

អ្នក​ដែល​ជាប់​នៅ​ក្នុង​ការ​ជ្រើស​រើស​ឲ្យ​ទៅ​ប្រកួត​ផ្ទាល់​នៅ​ប្រទេស​កម្ពុជា នឹង​ទទួល​បាន​ការ​ឧបត្ថម្ភ​ទាំង​ថ្លៃ​សំបុត្រ​យន្ត​ហោះ និង​ការ​ហូបចុក​ស្នាក់​នៅ​ក្នុង​អំឡុង​ពេល​ប្រកួត​។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​គេហទំព័រ​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ៖ www.mcfa.gov.kh។

 

 


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service