យើងទាំងអស់គ្នាមកពីគ្រប់តំបន់នៃអឌ្ឍគោលខាងត្បូង បានជួបប្រជុំគ្នានៅក្នុងសន្និសីទធម្មនុញ្ញជាតិ បានធ្វើសេចក្តីថ្លែងការណ៍នេះចេញពីបេះដូង ៖ កុលសម្ព័ន្ធជនជាតិដើមរបស់យើងគឺជាប្រជាជាតិអធិបតេយ្យដំបូងនៃទ្វីបអូស្ត្រាលី និងបណ្តាកោះនៅជាប់ទាំងនេះ ហើយយើងកាន់កាប់ជាកម្មសិទ្ធិក្រោមច្បាប់ និងទំនៀមទំលាប់របស់យើង។ នេះជាអ្វីដែលដូនតារបស់យើងបានធ្វើទៅតាមវប្បធម៌របស់យើង ពីការបង្កើត ទៅតាមច្បាប់ទូទៅចាប់តាំងពីយូរលង់ណាស់មកហើយ និងទៅតាមវិទ្យាសាស្ត្រដែលមាន រយៈពេលជាង 60 000ឆ្នាំមកហើយ។ អធិបតេយ្យភាពនេះគឺជាព្រលឹង ៖ ចំណងរវាងដូនតារវាងទឹកដី ឬ “ធម្មជាតិ” និងជនជាតិដើម ដែលបានកើតលើទឹកដីនេះ នៅតែភ្ជាប់ទំនាក់ទំនងជាមួយទឹកដី ហើយនៅថ្ងៃណាមួយនឹងត្រឡប់ទៅរួបរួមជាមួយដូនតារបស់យើងវិញ។ ទំនាក់ទំនងនេះគឺជាមូលដ្ឋាននៃម្ចាស់កម្មសិទ្ធិទឹកដី ឬនិយាយឲ្យចំគឺអធិបតេយ្យភាព។ ទឹកដីនេះមិនដែលត្រូវបោះបង់ចោល ឬផុតរលត់ និងមានវត្តមានរួមជាមួយអធិបតេយ្យរបស់ព្រះរាជាណាឡើយ។ តើវាក្លាយទៅជាទឹកដីរបស់គេដូចម្តេច? ពលរដ្ឋជនជាតិដើមទាំងនេះកាន់កាប់ដីអស់រយៈពេល 6 សហសវត្សមកហើយ ហើយទំនាក់ទំនងដ៏ពិសិដ្ឋនេះបានបាត់បង់ពីប្រវតិ្តសាស្រ្តពិភពលោកក្នុងរយៈពេលតែ 200ឆ្នាំចុងក្រោយនេះ? ដោយមានការធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញដ៏ច្រើន និងកំណែទម្រង់រចនាសម្ព័ន្ធផ្សេងៗ យើងជឿជាក់ថាអធិបតេយ្យភាពបុរាណនេះអាចមានរស្មីត្រចះត្រចង់ដោយបង្ហាញជាប្រជាជាតិអូស្ត្រាលីកាន់តែពេញលេញ។
យើងមានអត្រាជាអ្នកជាប់ឃុំច្រើនជាងគេបំផុតនៅលើភពផែនដី នេះ។ យើងមិនមែនជាជនដែលកើតមកក្លាយជាជនឧក្រិដ្ឋនោះទេ។ កូនចៅរបស់យើងក្លាយជាជនដែលកាត់ផ្តាច់ពីគ្រួសារក្នុងអត្រាមួយដែលមិនធ្លាប់មាន។ នេះមិនមែនដោយសារតែពួកយើងគ្មានការស្រឡាញ់ពីក្រុមគ្រួសារនោះទេ។ ទំហំនៃវិបត្តិរបស់យើងនេះប្រាប់ពីលក្ខណៈទម្រង់នៃបញ្ហារបស់យើង។ នេះគឺជាការរងផលប៉ះពាល់ជំងឺផ្លូវចិត្តដ៏ធំនៃភាពគ្មានអំណាចរបស់យើង។ យើងស្នើឲ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីផ្តល់អំណាចដល់ពលរដ្ឋរបស់យើង និងទទួលយកនូវកន្លែងដ៏ត្រឹមត្រូវនៅក្នុងប្រទេសរបស់ខ្លួនយើង។ នៅពេលយើងមានអំណាចលើវាសនារបស់យើង កូនចៅរបស់យើងនឹងថ្កុំថ្កើង។ ពួកគេនឹងធ្វើដំណើរលើពិភពលោកចំនួនពីរ ហើយវប្បធម៌របស់គេគឺជាអំណោយដល់ប្រទេសរបស់គេ។ យើងអំពាវនាវឲ្យមានការបង្កើតសំឡេងជនជាតិដើមដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ Makarrata គឺជាអ្វីដែលយើងចង់បាននៅក្នងរបៀបវារៈរបស់យើង ៖ ការរួបរួមទាំងអស់គ្នាបន្ទាប់ពីការតស៊ូ។ វាប្រចាប់បញ្ចូលគ្នានូវបំណងប្រាថ្នានូវទំនាក់ទំនងយុត្តិធម៌ និងត្រឹមត្រូវជាមួយពលរដ្ឋអូស្ត្រាលី និងអនាគតដ៏ប្រសើរសម្រាប់កូនចៅរបស់យើង ដោយផ្អែកលើយុត្តិធម៌ និងការតាំងចិត្តខ្លួនឯង។ យើងស្នើឲ្យមានគណៈកម្មការរួមរួមគ្នា ដើម្បីដឹកនាំនីតិវិធីរៀបចំកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងជនជាតិដើម និងការប្រាប់ការពិតពីប្រវត្តិសាស្រ្តរបស់យើង។ នៅឆ្នាំ 1967 ពួកយើងត្រូវបានគេរាប់បញ្ចូល ហើយនៅឆ្នាំ 2017 យើងស្វែងរកឲ្យគេទទួលយកសំឡេងរបស់ យើង។ យើងចាកចេញពីជំរំដើមរបស់យើង និងចាប់ផ្តើមធ្វើដំណើរនៅជុំវិញប្រទេសដ៏ធំនេះ។ យើងសូមអញ្ជើញអ្នកឲ្យធ្វើដំណើរជាមួយយើងនៅក្នុងចលនាមួយនៃពលរដ្ឋអូស្ត្រាលីដើម្បីអនាគតដ៏ប្រសើរ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលមើលគេហទំព័រផ្លូវការរបស់សេចក្តីថ្លែងការណ៍ Uluru ចេញពីបេះដូង៖ http://www.ulurustatement.orgឬអ៊ីម៉ែល មកកាន់មជ្ឈមណ្ឌលច្បាប់ជនជាតិដើមនៃ UNSW តាមអាសយដ្ឋានilc@unsw.edu.au
ការប្រមូលផ្តុំផតខាស្តិ៍នេះរួមមានភាសាជនជាតិដើមជាង២០ភាសា (មកពីសហគមន៍នៅដែនដីភាគខាងជើង និងពីភាគខាងជើងនៃរដ្ឋអូស្រ្តាលីខាងត្បូង) ដែលនឹងបន្ដបូកបញ្ចូលបន្ថែមនៅពេលដែលភាសារបស់ប្រជាជនដើមដំបូងត្រូវបានបកប្រែរួច។ ការប្រមូលផ្តុំនេះក៏មានជាង ៦០ ភាសាសម្រាប់សហគមន៍ដែលមានវប្បធម៌ និងភាសាដាច់ដោយឡែកពីគេរបស់អូស្ត្រាលីផងដែរ។