SKIP TO MAIN CONTENT

ព្រះមហាក្សត្រយាងចូលរួមព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅខេត្តតាកែវ នាព្រឹកថ្ងៃទី២២ឧសភានេះ

Royal Ploughing Ceremony Banner for 2019
Source: Facebook

ព្រះរាជពិធីបុណ្យច្រត់ព្រះន័ង្គល នៅឆ្នាំនេះ ប្រារព្ធឡើង នៅទីលានតារាងបាល់ទាត់ គិរីវង់សុខសែនជ័យ ស្ថិតនៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃទី២២ ខែឧសភានេះ ក្រោមរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះកុរណា ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី។


Published

Updated

By Meng Phalla

Source: SBS



Skip to podcast episode content

ព្រះរាជពិធីបុណ្យច្រត់ព្រះន័ង្គល នៅឆ្នាំនេះ ប្រារព្ធឡើង នៅទីលានតារាងបាល់ទាត់ គិរីវង់សុខសែនជ័យ ស្ថិតនៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃទី២២ ខែឧសភានេះ ក្រោមរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះកុរណា ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី។


បន្ទាប់ពីស្តេចមាឃ និងព្រះមេហួ ភ្ជួរ និងសាបព្រួសលើព្រះស្រែ ៣ជុំហើយ ក៏មានពិធីផ្សងប្រផ្នូល តាមរយៈគោឧសភរាជ ឬគោបារបស់ព្រះមហាក្សត្រ ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅឆ្នាំនេះ ដោយឲ្យគោឧសភរាជ ១នឹម បរិភោគនូវអាហារ ៧មុខ ដែលរៀបចំដាក់លើ ជើងពាន កណ្តាលព្រះស្រែ រួមមាន៖ ស្មៅ ស្រូវ ពោត សណ្តែក ល្ងរ ទឹក និងស្រា។

គោបានបរិភោគស្រូវ ពោត និងសណ្តែក អស់ច្រើន។ ជាលទ្ធផលនៃការផ្សងប្រផ្នូលនេះ បានបង្ហាញថា ការបង្កបង្កើនផលក្នុងវិស័យកសិកម្ម ជាពិសេសស្រូវ ពោត និងសណ្តែក នឹងទទួលបានផលល្អប្រសើរ៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now