Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ក្រុមហ៊ុនស្ករសកោះកុង និងប្រជាពលរដ្ឋ ព្រមព្រៀងបញ្ចប់វិវាទដីធ្លីជាស្ថាពរ

Sugar Koh Kong meeting with villagers on 22nd of March 2018 to solve out the land disputes.

Sugar Koh Kong meeting with villagers on 22nd of March 2018 to solve out the land disputes. Source: Ministry of Land Management

ក្នុងកិច្ចប្រជុំ កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ដើម្បីរកដំណោះស្រាយរវាងប្រជាពលរដ្ឋ ៣៧៥ គ្រួសារ និងក្រុមហ៊ុន Koh Kong Plantation Co., Ltd. និងក្រុមហ៊ុន Koh Kong Sugar Industry Co., Ltd. ជាលទ្ធផល ក្រុមហ៊ុនចំការអំពៅ ផលិតស្ករស នៅខេត្តជាប់ព្រំដែនថៃ និងប្រជាពលរដ្ឋ បានព្រមព្រៀងបញ្ចប់វិវាទដីធ្លីនោះ ជាស្ថាពរហើយ។


Published

By Meng Phalla

Source: SBS



Share this with family and friends


ក្នុងកិច្ចប្រជុំ កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ដើម្បីរកដំណោះស្រាយរវាងប្រជាពលរដ្ឋ ៣៧៥ គ្រួសារ និងក្រុមហ៊ុន Koh Kong Plantation Co., Ltd. និងក្រុមហ៊ុន Koh Kong Sugar Industry Co., Ltd. ជាលទ្ធផល ក្រុមហ៊ុនចំការអំពៅ ផលិតស្ករស នៅខេត្តជាប់ព្រំដែនថៃ និងប្រជាពលរដ្ឋ បានព្រមព្រៀងបញ្ចប់វិវាទដីធ្លីនោះ ជាស្ថាពរហើយ។


ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានប្រកាសថា ប្រជាពលរដ្ឋ ១៧៥ គ្រួសារ យល់ព្រម​ទទួលយក​ដំណោះស្រាយ​ជា​ដី​ទំហំ ៣​ហិកតា និង​ថវិកា​ចំនួន ២៥០០ ដុល្លារ ក្នុង ១​គ្រួសារ​។ រីឯ​ក្រុម​ប្រជាពលរដ្ឋ ២០០ គ្រួសារ​ផ្សេងទៀត យល់ព្រម​ទទួលយក​ដំណោះស្រាយ​ជា​ដី​ទំហំ ១,៥ ហិកតា ក្នុង​មួយ​គ្រួសារ​។ ភាគី​ក្រុមហ៊ុន ក៏​យល់ព្រម​ឲ្យ​រដ្ឋ​កាត់​ដី​ទំហំ ៨២៥ ហិកតា ស្ថិតក្នុង​ឃុំ​ជីខ​លើ ស្រុកស្រែ​អំបិល ខេត្តកោះកុង ចេញពី​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​បានទទួល​សិទ្ធិ​វិនិយោគ​ពី​រាជរដ្ឋាភិបាល ដើម្បី​រដ្ឋ​ធ្វើ​ប្រទានកម្ម ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ខាងលើ និង​ផ្តល់​ថវិកា​តាម​ចំនួន​ខាងលើ ជូន​ក្រុម​ប្រជាពលរដ្ឋ​ក្នុងចំណោម ១៧៥ គ្រួសារ តាម​សំណូមពរ​។​


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now