តុលាការចាត់ការបណ្តឹងប្រឆាំងលោក សម រង្ស៊ី ពីបទបរិហាកេរ្តិ៍

Opposition Leader Sam Rainsy

Opposition Leader Sam Rainsy Source: Sam Rainsy's Facebook

តុលាការសាលាដំបូងរាជធានីភ្នំពេញកំពុងដំណើរការលើបណ្តឹងប្រឆាំងលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅក្រៅប្រទេស។


កាលពី​ព្រឹក​ថ្ងៃ​ទី​៧​កុម្ភៈ ដើម​បណ្តឹង​ម្នាក់ ​គឺ​កញ្ញា ធី សុវណ្ណថា បាន​ចូល​ទៅ​ការពារ​បណ្តឹង​របស់​ខ្លួន ហើយ​បាន​​ទាមទារ​ជំងឺ​ចិត្ត​ពី​២៥​ម៉ឺន​ដុល្លារ​​ដល់​៥០​ម៉ឺន​ដុល្លារ។

ពាក្យបណ្តឹង​ដែល​កញ្ញា ធី សុវណ្ណថា បានប្តឹងលោក​ សម រង្ស៊ី ពីបទ​បរិហារកេរ្តិ៍​នោះ គឺ​បន្ទាប់​ពី​មេបក្ស​ប្រឆាំង​រូបនេះ​បាន​លើក​ឡើង​ថា លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​សូក​លុយ ១លានដុល្លារ​អាមេរិក ដល់​កញ្ញា ធីសុវណ្ណថា ដើម្បី​ធ្វើ​សកម្មភាព​បំបែក​គណបក្ស​សង្គ្រោះ​ជាតិ។

ប៉ុន្តែ ធី សុវណ្ណថា ចាត់​ទុក​ការ​ចោទ​ប្រកាន់​នេះ​ថា​គ្មាន​មូលដ្ឋាន និង​ប្តឹងទារ​ជំងឺចិត្ត​​​ឡើងដល់ ៥០ ម៉ឺន​ដុល្លារ ដើម្បី​​យក​​ទៅ​អភិវឌ្ឍន៍​នៅ​​តំបន់​​អារ៉ែង​​។

ពាក្យបណ្តឹង​ដូចគ្នា​នេះ ក៏ត្រូវ​បាន​មេធាវី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ប្តឹង​លោក សម រង្ស៊ី ​ដោយទារ​សំណង​ជំងឺ​ចិត្ត ១ លានដុល្លារ។

ទាំងនេះ គឺជា​ពាក្យ​បណ្តឹងថ្មី​បំផុត​បន្ថែម​ទៀត ខណៈ​ដែល​លោក សមរង្ស៊ី កំពុង​រួតរឹត​ដោយ​​បណ្តឹង​ជា​ច្រើន​។

លោកសមរង្ស៊ី អាច​នឹង​ត្រូវ​តុលាការ​រឹបអូស​ទ្រព្យ​សម្បត្តិ ដើម្បី​សង​ជំងឺ​ចិត្ត​ដើម​បណ្តឹង​ប្រសិន​បើ​​គាត់​ចាញ់ក្តី។ នេះ​បើ​តាម​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុនសែន កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ៕

 

 


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service