តុលាការជាន់ខ្ពស់ប្រទេស Papua New Guinea បានរក្សានូវសេចក្តីសំរេចរបស់ខ្លួន លើផ្នែកច្បាប់ ក្នុងការដាក់ភ្ជាប់សេវាផ្គត់ផ្គង់ទឹក និងអគ្គិសនីដល់អតីតមជ្ឍមណ្ឌលឃុំឃំាងខ្លួនអូស្ត្រាលីនៅកោះម៉ានូស។
ជនភៀសខ្លួននិងជនស្វែងសុំសិទ្ធិច្រកកោនប្រមាណជា៦០០នាក់ នៅបន្តបដិសេធធ្វើការចាកចេញពីមជ្ឈមណ្ឌលនោះ លើហេតុផលព្រួយបារម្ភពីសុវត្ថិភាពនិងសុខុមាលភាព បន្ទាប់ពីមជ្ឍមណ្ឌលនេះត្រូវបានបិទជាផ្លូវការកាលពីថ្ងៃអង្គារសប្តាហ៍មុន និងផ្តាច់សេវាផ្សេងៗទាំងអស់។
ជាមួយនឹងការយកចិត្តទុកដាក់ពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ លើភាពជាប់គាំងខាងដំណោះស្រាយនេះ ជនភៀសខ្លួនម្នាក់ ក៏បានផលិតចេញនូវតន្រ្តីវីដេអូមួយ ដែលរៀបរាប់ពីស្ថានភាពទាំងនោះ។





