មន្ត្រីផ្នែកវេជ្ជសាស្រ្តសហរដ្ឋអាម៉េរិកនិយាយថា ឥឡូវនេះគេមានភស្តុតាងគ្រប់គ្រាន់ហើយក្នុងការសន្និដ្ឋានពីការឆ្លងវីរុសហ្ស៊ីកានាពេលមានផ្ទៃពោះ ថាអាចបង្កនូវគុណវិបត្តិយ៉ាងធ្ងន់ធ្ងរនៅពេលទារកចាប់កំណើត ដែលរួមទាំងការដែលមានក្បាលតូចខុសពីធម្មតាផងដែរ។
វីរុសហ្ស៊ីកាឆ្លងសាហាវបំផុតនៅប្រទេសប្រេស៊ីល ខណៈដែលទារករាប់រយនាក់កើតចេញមកមានក្បាលតូច។
មជ្ឍមណ្ឌលការពារនិងគ្រប់គ្រងជំងឺនៅសហរដ្ឋអាម៉េរិកហៅកាត់ថា CDC បានធ្វើសេចក្តីសន្និដ្ឋានថា មានករណីពាក់ព័ន្ធមួយ ក៏ប៉ុន្តែព្រមានថា នៅមានសំណួរជាច្រើនដែលមិនទាន់អាចឆ្លើយបាន។
Share




