ប្រជាពលរដ្ឋ គាំទ្រចំណាត់ការរបស់អាជ្ញាធរសមត្ថកិច្ច លើក្រុមអ្នករត់ម៉ូតូកង់បីឥណ្ឌា

Source: Meng Phalla
កាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ អាជ្ញាធររាជធានីភ្នំពេញ បានប្រជុំជាមួយក្រុមហ៊ុនឯកជន ដែលប្រកបអាជីវកម្មដឹកជញ្ជូនអ្នកដំណើរតាមរ៉ឺម៉កម៉ូតូកង់បី ឬហៅថា “Pass App” នៅក្នុងរាជធានីភ្នំពេញ រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីជជែកគ្នា ស្វែងរកវិធានការជាក់លាក់មួយ ក្នុងការគ្រប់គ្រងមធ្យោបាយដឹកជញ្ជូនអ្នកដំណើរតាមម៉ូតូកង់បី។ កិច្ចប្រជុំនេះ បានធ្វើឡើង ក្រោយពីកើតមានបញ្ហាជាច្រើន នាពេលថ្មីៗនេះ ដែលបង្កឡើងដោយម៉ូតូកង់បី នាំឲ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ។
Share



